ភ្នំពេញ៖ កាលពីម្សិលមិញ កំពូលតារាកំប្លែងប្រុស នាយ ពាក់ មី បានធ្វើឲ្យគេ សរសើរមិនដាច់ពីមាត់ ពីទង្វើរបស់លោក ក្នុងនាមជាឪពុកគំរូម្នាក់។ 

ក្នុងនោះដែរ តារាកំប្លែងរូបនេះ ក៏បានLive វីដេអូ ដោយឃើញ លោកមើលថែ និង ងូតទឹកឲ្យកូនប្រុសពៅរបស់គាត់។ ជាពិសេស លោក ក៏បានសរសេរសារពីលើវីដេអូថា «ថ្ងៃនេះផ្អាកផឹកមួយថ្ងៃ ជួយ​ងួតទឹកអោយកូន លួងចិត្តប្រពន្ធ រឿងថ្ងៃមុន ខិខិ» ។ 

សកម្មភាពបែបនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម​ មានការកោតសរសើរ ទៅលើ នាយ ពាក់មី ដែលឆ្លៀតពេល ពីការងារសិល្បៈ ជួយសម្រាលការងារក្នុងផ្ទះ និងមើលថែកូនតូច ជំនួសប្រពន្ធ៕

តោះទស្សនាវីដេអូ៖

នាយ ពាក់មី កំពុងងូតទឹកឲ្យកូនប្រុសពៅ
នាយ ពាក់មី និងភរិយា
នាយ ពាក់មី និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី