ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់ ដែលមានវត្តមាននៅក្នុងសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្នក៏នៅតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជន។

ក្រៅពីអាជីពជាអ្នកសម្តែង តារាស្រីរូបនេះ ក៏មានអាជីពជាពិធីការិនីនៅតាមកម្មវិធីផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងភាពល្បាញល្បីទាំងនេះ តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានភាពជោគជ័យផងដែរ នៅក្នុងអាជីវកម្មរបស់ខ្លួនផងដែរ។

ក្រឡេកមកមើលពីជីវិតគ្រួសារ ផ្លូវស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានដើរដល់ច្រកបំបែក គឺអ្នកនាងបានលែងលះគ្នាជាមួយអតីតស្វាមីលោក យុត្ថារ៉ា ឆានី ដែលជាកំពូលតារាសម្តែងល្បីឈ្មោះដូចគ្នាកាលពីជាង២០ឆ្នាំមុន។

ការរួមរស់ជាមួយគ្នាជាគូស្វាមីភរិយា អស់រយៈពេលជាច្រើនកន្លងមករវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ក៏បានបន្សល់នូវកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះ ជូលី។

ពេលវេលាចេះតែកន្លងផុតទៅ យ៉ាងឆាប់រហ័ស កូនស្រីបណ្តូលចិត្តតែមួយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ចម្រើនវ័យធំឡើងពីមូយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន ជូលី មានសម្រស់ស្រស់ស្អាតកាត់ ទៅរកម្តាយកាន់តែខ្លាំងឡើងៗ។ ដោយសារតែភាពស្រស់ស្អាតនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរថា នៅថ្ងៃអនាគត ក្មេងស្រីតូចស្រស់ស្អាតម្នាក់នេះ ប្រហែលជាត្រូវស្នងតំណែងពីម្តាយនៅក្នុងពិភពសិល្បៈ។

ប៉ុន្តែពេលអនាគតនឹងទៅជាយ៉ាងណានោះ ក៏មិនទាន់ដឹងច្បាស់ផងដែរ ព្រោះតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មិនទាន់បានបង្ហាញឱ្យច្បាស់លាស់ដែរថា នៅថ្ងៃអនាគតអ្នកនាងនឹងឱ្យ កូនស្រីជាទីស្រលាញ់ប្រឡូកនៅក្នុងវិស័យសិល្បៈដូចខ្លួន ឬក៏អត់នោះទេ៕

ទស្សនាកម្រងរូបភាពកូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ដូចខាងក្រោម កាន់តែធំ គឺកាន់តែមានមុខមាត់ដូចម្តាយយ៉ាងខ្លាំង៖

ការរួមរស់ជាមួយលោក យុត្ថារ៉ា ឆានី ក៏បានបន្សល់ទុកនូវដំណក់ឈាមមួយតំណក់ គឺកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះ ជូលី
ដោយសារតែភាពស្រស់ស្អាតនេះ អនាគតប្រហែលជាត្រូវស្នងដំណែងពីម្តាយនៅក្នុងពិភពសិល្បៈ
បច្ចុប្បន្ន ជូលី មានសម្រស់ស្រស់ស្អាតកាត់ទៅរកម្តាយកាន់តែខ្លាំងឡើងៗ
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព ជូលី
រូបភាព ជូលី
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រីជាទីស្រលាញ់
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា
រូបភាព អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា