បរទេស៖ ប្រធានក្រុមជម្រើសជាតិព័រទុហ្គាល់កីឡាករ Cristiano Ronaldo ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅគេហដ្ឋានវិញ ដោយពុំចាំបាច់ជួយក្រុមក្នុងការដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Confederation Cup នោះទេ ក្រោយពីរូបគេទទួលស្គាល់ថា ខ្លួនបានក្លាយជាឪពុកជាលើកទី២ បន្ទាប់ពីកូនភ្លោះប្រុសរបស់គេបានចាប់កំណើតហើយ ដែលមានម្ដាយជាស្រ្ដីពពោះជំនួស ជាអ្នកផ្ដល់កំណើត។

Ronaldo បានក្លាយជាឪពុកនៃកូនប្រុសភ្លោះហើយ

តារាឆ្នើមរបស់ក្រុម Real Madrid នេះ មានកូនប្រុសម្នាក់អាយុ៧ឆ្នាំ រួចមកហើយ ឈ្មោះ Cristiano Ronaldo Jnr ហើយពេលនេះព័ត៌មានដែលបញ្ជាក់ថា រូបគេបានក្លាយជាឪពុកនៃកូនភ្លោះប្រុសនោះ បានប្រកាសផ្លួវការកាលពីប៉ុន្មានម៉ោងមុន បន្ទាប់ពីព័រទុយហ្គាល់ បរាជ័យទៅលើក្រុមឈីលី ក្នុងបាល់កាត់សេចក្ដីប៉េណាល់ទី នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត Confederation Cup។

កីឡាករវ័យ៣២ឆ្នាំ នឹងត្រូវអនុញ្ញាតឲ្យអវត្ដមានក្នុងការប្រកួតរបស់ព័រទុហ្គាល់ ដណ្ដើមចំណាត់ថ្នាកលេខ៣ ទល់នឹងក្រុមម៉ិកស៊ិក ឫអាល្លឺម៉ង់ ដើម្បីត្រលប់ទៅគេហដ្ឋានមើលកូនភ្លោះរបស់ខ្លួន។

Ronaldo បង្ហោះសារមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖«ខ្ញុំតែងតែដាក់ចិត្ត ដាក់កាយ ជួយដល់ក្រុមជម្រើសជាតិ  ទោះបីជាដឹងថាកូនប្រុសទាំង២របស់ខ្ញុំ បានចាប់កំណើតក៏ដោយ។ ប៉ុន្ដែសំណាងមិនល្អ ពួកយើងមិនអាចសម្រេចនៅគោលបំណងចំបងដែលពួកយើងចង់បាននោះឡើយ ប៉ុន្ដែខ្ញុំប្រាកដណាស់ ពួកយើងនឹងបន្ដដើម្បីផ្ដល់ឲ្យព័រទុយហ្គាល់នូវភាពសប្បាយរីករាយ»

Ronaldo បន្ដថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំអាចបាននៅជិតកូនរបស់ខ្ញុំជាលើកដំបូង»។ 

Ronaldo បង្ហោះសារមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក

ក្រុមគ្រួសារតូចមួយរបស់ Ronaldo អាចនឹងកើនសមាជិកច្រើនជាងមុន ខណៈដែលមានពាក្យចចាមអារ៉ាមមួយចំនួនថា មិត្ដស្រីរបស់គេ នាង Georgina Rodriguez បានកំពុងពពោះរយៈពេល៥ខែហើយ៕ 

ព័រទុយហ្គាល់ ចាញ់ ឈីលី ក្នុងវគ្គកាត់សេក្ដីប៉េណាល់ទី កាលពីយប់មិញ
ពាក្យចចាមអារ៉ាមថា នាង Georgina Rodriguez បានកំពុងពពោះរយៈពេល៥ខែ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]