ថៃ៖ មិនដឹងថា ជាតិមុន កំពូលតារាសម្តែងស្រី Chompoo Araya ធ្វើបុណ្យអ្វីនោះទេ បានជាជាតិនេះ នាងមានសំណាងគ្រប់យ៉ាង មិនថា រូបសម្រស់ កេរ្តិ៍ឈ្មោះ និង ក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន ជាពិសេស គឺពីស្វាមីរបស់នាងតែម្តង។

កាលពីម្សិលមិញនេះដែរ ជាថ្ងៃកំណើតរបស់ តារាស្រីChompoo តែជារៀងរាល់ឆ្នាំ នាងមិនដែល រៀបចំពិធីធំដុំអ្វីនោះទេ​ ក្រៅពីទៅវត្ត និងដាក់ទាន។ ប៉ុន្តែអ្វីដែលសំខាន់ ស្វាមីរបស់នាង មិនបាននៅស្ងៀម ក្នុងថ្ងៃពិសេសរបស់ភរិយានោះឡើយ គឺលោក បានរៀបចំយ៉ាងពិសេស ដែលនាំនាងទៅទទួលទាន អាហារពេលល្ងាច​ ជាមួយនឹងក្រុមគ្រួសារ យ៉ាងកក់ក្តៅបំផុត។ ក្នុងនោះដែរ រូបលោក ក៏បានធ្វើនំខេក យ៉ាងស្រស់ស្អាត ដោយដាក់ឈ្មោះពីលើ នំខេក នោះថា Chom ទៀតផង។

ទោះបីជាថ្ងៃកំណើតរបស់តារាស្រីរូបនេះ មិនបានធ្វើអ្វីសម្បើម ក៏ពិតមែន តែអ្នកគាំទ្រជាច្រើន នៅតែមានការចាប់អារម្មណ៍ និងច្រណែន ជាមួយនឹងនាង Chompoo ដែលបានស្វាមី យកចិត្តទុកដាក់ ចំពោះនាងយ៉ាងដូច្នេះ ហើយមុនដល់ថ្ងៃកំណើត ក៏ស្វាមីរបស់នាង បានផ្ញើសារជូនពរ ទៅកាន់នាងផងដែរ ដែលមានអត្ថន័យថា Happy birthday to my beautiful Woman (រីករាយថ្ងៃកំណើតណា នារីដ៏ស្រស់ស្អាតរបស់ខ្ញុំ)៕

ពិធីខួបកំណើតរបស់នាង​
ពិធីខួបកំណើតយប់មិញ របស់Chompoo Araya
តារាសម្តែងស្រី Chompoo Araya និងស្វាមីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]