រុស្ស៊ី៖ ការប្រកួតពានរង្វាន់ Confederation Cup ឆ្នាំ២០១៧ បានរកឃើញបេក្ខភាពមួយដែលអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត គឺក្រុមជម្រើសជាតិឈីលី ក្រោយពួកគេអាចយកឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងវគ្គកាត់សេចក្ដីប៉េណាល់ទីដោយលទ្ធផល ៣-០ បន្ទាប់ពីធើ្វការប្រកួតអស់រយៈពេល១២០នាទី លទ្ធផលនៅតែ ០-០។

ក្រុមទាំង២ មិនមានសំណាងក្នុងការរកគ្រាប់បាល់បញ្ចូលទីនោះឡើយ ទាំងក្នុងតង់ទី១ តង់ទី២ និងក្នុងវគ្គបន្ថែម១៥នាទី ពីរដង។

ក្នុងនោះឈីលី ស្ទើរតែអាចរកគ្រាប់បាល់បានទៅហើយ ក្នុងម៉ោងបន្ថែម ប៉ុន្ដែស៊ុតចំបង្គាលទីរហូតដល់ទៅ២ដង។ ចូលមកដល់វគ្គកាត់សេចក្ដីបាល់ប៉េណាល់ទី អ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Claudio Bravo បានសង្គ្រោះការទាត់ប៉េណាល់ទីទាំង៣ របស់ព័រទុយហ្គាល់ ដោយកីឡាករដែលទាត់មិនចូលនោះមានដូចជា Ricardo Quaresma, Joao Moutinho និង Nani ហើយអតីតអ្នកចាំទីរបស់ Barcelona ត្រូវបានគេចាត់ទុកថាជាកីឡាករលេងល្អជាងគេប្រចាំការប្រកួតនេះ។

ឈីលី នឹងត្រូវរងចាំក្រុមមួយ គឺរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមជម្រើសជាតិម៉ិកស៊ិក ដែលនឹងធើ្វការប្រកួតនៅយប់នេះ វេលាម៉ោង១រំលងអាធ្រាត ដើម្បីធើ្វការប្រកួតនៅវគ្គផ្ដាច់ព្រ័តពានរង្វាន់ Confederation Cup៕  

Bravo ធើ្វការអបអរក្រោយជួយសង្គ្រោះបាល់ប៉េណាល់ទីរបស់ព័រទុយហ្គាល់
ក្រុមទាំង២ ធើ្វការប្រកួតគ្នា
ក្រុមទាំង២ ធើ្វការប្រកួតគ្នា
សកម្មភាពក្រុមទាំង២ ធើ្វការប្រកួតគ្នា
ទិដ្ឋភាពក្រុមទាំង២ ធើ្វការប្រកួតគ្នា
កីឡាកររបស់ឈីលី ក្រោយយកឈ្នះព័រទុហ្គាល់ដោយបាល់ប៉េណាល់ទី

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]