ភ្នំពេញ៖ មុននេះបន្តិច ក្រុមជម្រើសជាតិ U-22 កម្ពុជា បានទទួលរងបរាជ័យ យ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមជម្រើសជាតិ U-22 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-១ នៃពានរង្វាន់ KBZ Bank Cup។

ការប្រកួតធ្វើឡើងនៅក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ា ដោយតង់ទីមួយ ក្រុមម្ចាស់ផ្ទះ បាននាំមុខមុន ២-០ ។

ចូលដល់តង់ទីពីរ ក្រុមភ្ញៀវ U-22 កម្ពុជា វាយបករកគ្រាប់បាល់បានវិញ ដោយខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ ធ្វើឲ្យលទ្ធផល មានការប្រែប្រួល ២-១។

យ៉ាងណាមិញ ក្រុម U-22 កម្ពុជា គ្មានឱកាសរកគ្រាប់បាល់បន្ថែម ខណៈត្រូវក្រុមម្ចាស់ផ្ទះ ដាក់ថែម២គ្រាប់ទៀត ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត U-22 កម្ពុជា ១-៤ U-22 មីយ៉ាន់ម៉ា ៕ 

រូបតំណាង៖ ក្រុមជម្រើសជាតិ U-22 កម្ពុជា
U-22 កម្ពុជា ចាញ់ U-22 មីយ៉ាន់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]