ភ្នំពេញ៖ ក្រោយបរាជ័យក្នុងការប្រកួតពានរង្វាន់ Muju World Taekwondo Championship 2017 នៅប្រទេសកូរ៉េខាងត្បូង កីឡាការិនី ស៊ន សៀវមីុ មុននេះ បានចេញសារមួយនៅលើបណ្តាញសង្គម សុំទោសអ្នកគាំទ្ររបស់ខ្លួន។

កីឡាការិនី ស៊ន សៀវមីុ មុននេះ បានចេញសារមួយនៅលើបណ្តាញសង្គម សុំទោសអ្នកគាំទ្ររបស់ខ្លួន

ស៊ន សៀវមីុ បានឲ្យដឹងថា «ខ្ញុំសូមទោសអ្នកទាំងអស់គ្នាដែលយកមេដាយទៅប្រទេសមិនបាន តែខ្ញុំប្រឹងហើយ I'm sorry អ្នកដែលចង់សុំទោសខ្លាំងបំផុតគឺលោកគ្រូរបស់ខ្ញុំ»

គួរបញ្ជាក់ថា ការប្រកួតរបស់ ស៊ន សៀវមីុ បានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃនេះ ដោយជុំដំបូងគេ វគ្គ៣២នាក់ចុងក្រោយ កីឡាការិនីកម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ កីឡាការិនីរបស់អេហ្ស៊ីប ក្នុងលទ្ធផល ៩-៦។

ចំនែកការប្រកួតជុំបន្ទាប់វិញ ពោលគឺ វគ្គ១៦នាក់ចុងក្រោយ ស៊ន សៀវមីុ បែរជាធ្វើមិនបានល្អ ចាញ់កីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូង Oh Hye-Ri ក្នុងលទ្ធផល ១៨-៩ ធ្វើឲ្យកីឡាការិនីកម្ពុជារូបនេះ ជ្រុះចេញពីការប្រកួត អស់សិទ្ធិឡើងវគ្គបន្ត៕ 

ការប្រកួតរបស់ ស៊ន សៀវមីុ បានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃនេះ
ស៊ន សៀវមីុ បែរជាធ្វើមិនបានល្អ ចាញ់កីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូង Oh Hye-Ri ក្នុងលទ្ធផល ១៨-៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]