មនុស្សយើងម្នាក់ៗ ត្រូវការគេងឲ្យបានជាមធ្យមពី ៦ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ។ ប៉ុន្តែ ដោយសារកិច្ចការងារ និងស្ថានភាពរវល់ មនុស្សភាគច្រើនសព្វថ្ងៃ មិនបានសម្រាកគ្រប់គ្រាន់ឡើយ ដែលវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពទាំងបច្ចុប្បន្ន និងពេលចាស់ទៅ។

ខាងក្រោមជាផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាពជាច្រើន ដែលបណ្តាលមកពីការគេងមិនគ្រប់គ្រាន់ ៖ 

មនុស្សភាគច្រើនសព្វថ្ងៃ មិនបានសម្រាកគ្រប់គ្រាន់ឡើយ ដែលវាអាចបង្កជាផលប៉ះពាល់ដល់សុខភាព ទាំងបច្ចុប្បន្ន និងពេលចាស់ទៅ

១. ប្រតិកម្មឆ្លើយតបយឺត ៖ ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យអ្នកមានប្រតិកម្មយឺតទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាពិបាកក្នុងការគិត សម្រេចចិត្តយឺត ហាក់ដូចជាភ្លឹកៗ មិនរេផ្លិចទាល់តែសោះ។

២. មានបញ្ហាការចងចាំ ៖ ការគេងមិនគ្រប់ អាចប៉ះពាល់ដល់ការចងចាំ ការសម្រេចចិត្ត និងការដំណើរការព័ត៌មានក្នុងខួរក្បាល។ ហេតុនេះហើយទើបបានជាអ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់។

៣. ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្សោយ ៖ ប្រព័ន្ធភាពស៊ាំរបស់អ្នក ផលិតសារធាតុម្យ៉ាងឈ្មោះ Cytokines ដែលជាសារធាតុ ប្រឆាំងបាក់តេរី និងវីរុសនៃជំងឺផ្សេងៗ។ ហេតុនេះ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ទេ អ្នកនឹងងាយឈឺ និងមិនងាយជាផងដែរ។

៤. ប៉ះពាល់សុខភាពបេះដូង ៖ ការគេងមានសារៈសំខាន់ណាស់ ដល់សុខភាពបេះដូង និងសរសៃឈាម របស់អ្នក រួមមានដូចជា គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមជាដើម។ ជាក់ស្តែងការគេងមិនបានគ្រប់គ្រាន់ បង្កហានិភ័យទៅជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលខ្ពស់ទៀតផង។ 

ការគេងមានសារៈសំខាន់ណាស់ ដល់សុខភាពបេះដូង និងសរសៃឈាម របស់អ្នក

៥. ឡើងទម្ងន់ ៖ ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យរាងកាយថយចុះអរម៉ូន Leptin (ជាអរម៉ូនកម្ចាត់ខ្លាញ់)  និងបង្កើនបរិមាណអរម៉ូន Ghrelin (ជាអរម៉ូនបង្កើនចំណង់អាហារ)។ ជាលទ្ធផលមកវិញ  អ្នកនឹងញ៉ាំអាហារច្រើន ទោះបីជាមិនសូវឃ្លានក៏ដោយ។

៦. ប្រឈមនឹងជំងឺទឹកនោមផ្អែម ៖ រាងកាយដំណើរការជាតិស្ករ យោងតាមការគេងរបស់មនុស្សម្នាក់ៗ។ ការសិក្សាបានបង្ហាញថា មនុស្សពេញវ័យ ដែលគេងបាន ៥ ម៉ោង ឬតិចជាងនេះ មានហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់។

៧. គ្មានចំណង់ផ្លូវភេទ ៖ យោងតាមគេហទំព័រ WebMD ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យបាត់បង់ចំណង់ផ្លូវភេទទាំងបុរសនិងស្រ្តី។ នេះដោយសារ វាធ្វើឲ្យរាងកាយគ្មានថាមពល  បែរជាបង្កើនភាពតានតឹង និងបាត់បង់អរម៉ូនភេទ។

៨. ចាស់ជាងអាយុ ៖ នៅពេលគេង រាងកាយអ្នកផលិតអរម៉ូនលូតលាស់ និងការពារស្បែក។ ប៉ុន្តែនៅពេលអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងកើនឡើងនូវ អរម៉ូនស្រ្តេស ដែលបណ្តាលឲ្យខូចខាតជាតិ Collagen ក្នុងស្បែក និងបង្កជាស្នាមជ្រួញយ៉ាងច្រើន។

៩. អាយុខ្លី ៖ ការសិក្សាមួយចំនួនពីសាលា Harvard Medical School បានបង្ហាញថា ការគេង ៥ ម៉ោង ឬគេងបានតិចជាងនេះ អាចបង្កើនហានិភ័យឆាប់ស្លាប់ ដល់ទៅ ១៥% ឯណោះ។

ហេតុនេះ ទោះបីជារវល់ប៉ុណ្ណា ក៏គួរតែគេងឲ្យបានគ្រប់ ៨ ម៉ោងដែរ

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]