កូរ៉េខាងត្បូង៖ ខ្សែភាពយន្តថ្មី “ Real” ដែលអ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នឹងត្រូវដាក់បញ្ចាំងជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ជាការពិតណាស់ នៅក្នុងឈុតឆាកនៃខ្សែភាពយន្តបែបបាញ់ប្រហារមួយនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា នឹងមានឈុតរោលរាលនៅលើគ្រែ រវាងកំពូលតារាសម្តែង Kim Soo Hyun តួប្រុសក្នុងរឿង«សង្សារខ្ញុំជាមនុស្សភពផ្កាយ» ជាមួយនឹងតារាស្រីសាច់សខ្ចី កញ្ញា Sulli ថែមទៀតផង។

ដោយតារាស្រីវ័យក្មេងរូបនេះ បានសម្រាតល្វែងលើមិនពាក់អាវបិទបាំងអ្វីទាំងអស់ ដោយនាងបានបង្ហាញដើមទ្រូងទាំងស្រុង រីឯតារាប្រុសKim Soo Hyun វិញ សម្រាតទាំងអស់ នឹងថតយកប្លង់ខាងក្រោយខ្នង។

Kim Soo Hyun ជាមួយនឹងតារាស្រីសាច់សខ្ចី កញ្ញា Sulli
Sulli សម្រាតល្វែងលើមិនពាក់អាវបិទបាំងអ្វីទាំងអស់ ដោយនាងបានបង្ហាញដើមទ្រូងទាំងស្រុង

យ៉ាងណាមិញ អំឡុងពេលផ្តល់បទសម្ភាសន៍ សម្រាប់ផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ខ្លួន កញ្ញា Sulli ត្រូវបានគេសួរពីឈុតឆាកថើបគ្នាជាមួយនឹង តួប្រុស Kim Soo Hyun ស្រាប់តែចម្លើយរបស់នាង ធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង រហូតដល់តួឯកប្រុសលាន់មាត់ថា៖ «នាងគួរតែនិយាយអ្វី ដែលអាចចាក់ផ្សាយតាមទូរទស្សន៍បាន»។

Sulli ត្រូវបានគេសួរពីឈុតឆាកថើបគ្នាជាមួយនឹង តួប្រុស Kim Soo Hyun ស្រាប់តែចម្លើយរបស់នាង ធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង

គួរឲ្យដឹងថា ចម្លើយរបស់កញ្ញា Sulli ត្រូវបានកាត់ចោលមិនចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍ឡើយ ដោយចម្លើយរបស់នាង បានឆ្លើយថា៖ «បបូរមាត់របស់គាត់ពិតជាឆ្ងាញ់ណាស់»៕

ទស្សនា Trailer ខ្សែភាពយន្ត«Real»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]