ចិន៖ ស្ត្រីជាអ្នកទេសចរមកពីខេត្ត ជៀងស៊ី ម្នាក់ បានសន្លប់បាត់បង់ស្មារតីនៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង ក្រោយពេលគាត់បានធ្វើឲ្យបាក់កងដៃ ដែលមានតម្លៃដល់ទៅ ៣០ម៉ឺនយ័ន (ប្រហែល ៤៤ ១០០ដុល្លារ) ឯណោះ។

កាលពីថ្ងៃអង្គារ ស្ត្រីរូបនេះបានសាកល្បងពាក់កងដៃមួយ ដោយមិនបានដឹងពីតម្លៃរបស់វាទេ  ដែលមានទីតាំងស្ថិតនៅក្នុងហាងលក់គ្រឿងអលង្ការក្នុងទីក្រុង Ruili នៃខេត្តយូណាន។  បន្ទាប់ពីអ្នកលក់ប្រាប់គាត់ថា  កងដៃដែលគាត់កំពុងពាក់មានតម្លៃ ៣០ម៉ឺនយ័ន   ភ្លាមៗនោះគាត់បានដោះវាចេញ តែសំណាងមិនល្អរអិលដៃ ធ្លាក់កងដៃនោះទៅលើឥដ្ឋបាក់ជាពីរកំណាត់។  ឃើញដូច្នេះ គាត់ចាប់ផ្តើមមានអារម្មណ៍ភិតភ័យខ្លាំងឡើងៗ  រហូតដល់សន្លប់ឈឹងតែម្តង។

អតិថិជននៅក្នុងហាងបាននាំគ្នាជួយសង្គ្រោះស្ត្រីរូបនោះ និងមានបុរសម្នាក់បានយកមេដៃសង្កត់ត្រង់ចំនុចខាងលើបបូរមាត់ ជួយឲ្យគាត់បានដឹងខ្លួនឡើងវិញផងដែរ។

ក្រោយមកពេទ្យសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យមើលសភាពរបស់ស្ត្រីរូបនោះ ឃើញថាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ។

ទោះជាយ៉ាងណា គេមិនបានដឹងច្បាស់ថា មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើង ដើម្បីទូទាត់សងការខូចខាត ឬអត់ទេ៕

ស្ត្រីជាទេសចរមកពីខេត្ត ជៀងស៊ី មួយរូប បានសន្លប់បាត់បង់ស្មារតីនៅក្នុងហាងលក់គ្រឿងអលង្ការមួយ
កងដៃ ដែលមានតម្លៃជាង៤ម៉ឺនដុល្លារ
កងដៃ ដែលមានតម្លៃជាង៤ម៉ឺនដុល្លារ
អតិថិជននៅក្នុងហាងនោះ បានជួយសម្រួល និងជួយសង្គ្រោះអ្នកស្រី
អ្នកស្រី មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]