កូរ៉េខាងត្បូង៖ បើកឆាកប្រកួតដំបូងនៃពានរង្វាន់ WTF 2017 Muju Championship World Taekwondo នៅប្រទេសកូរ៉េខាងត្បូង កីឡាការិនី ស៊ន សៀវមីុ បានយកឈ្នះ កីឡាការិនី Maisoun Farouk មកប្រទេសអេហ្ស៊ីប ក្នុងលទ្ធផល ៩-៦ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ការប្រកួតដែល ស៊ន សៀវមីុ បានឈ្នះមុននេះ គឺជាការប្រកួតប្រភេទទម្ថន់ ៧៣គីឡូក្រាមផ្នែកនារី ដោយក្នុងនោះកីឡាការិនីកម្ពុជារូបនេះ បានឆ្លងផុតដំណាក់កាល៣២នាក់ចុងក្រោយហើយ។

ស៊ន សៀវមីុ នឹងត្រូវឡើងទៅវគ្គបន្តទៀត ពោលគឺជុំបន្ទាប់ វគ្គ១៦នាក់ចុងក្រោយ ដោយត្រូវប៉ះជាមួយ កីឡាការិនីកូរ៉េខាងត្បូង Oh Hye-Ri ៕ 

វីដេអូ៖ Cambodia Sports News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]