មនុស្សគ្រប់គ្នាដឹងស្រាប់ហើយថា  ការជក់បារីបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ថ្វីត្បិត តែការផ្តាច់បារីមានការលំបាកបន្តិចមែន តែប្រសិនបើអ្នកកាត់បន្ថយការជក់ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកប្រាកដជាអាចផ្តាច់បាន។

យើងនឹងលើកយកតិចនិកមួយចំនួន ដើម្បីជួយឲ្យអ្នកបញ្ឈប់ការជក់បារី បានងាយ និងឆាប់រហ័ស ដូចខាងក្រោម៖

១. ទទួលទានទឹកក្រូចច្របាច់

អំឡុងពេលផ្តាច់បារី អ្នកគួរទទួលទានទឹកក្រូចច្របាច់ឲ្យបានច្រើន ព្រោះវាអាចសម្អាតជាតិនីកូទីន របស់បារីចេញពីក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។

អ្នកគួរតែទទួលទានទឹកក្រូចច្របាច់ឲ្យបានច្រើន ពីព្រោះវាអាចសម្អាតជាតិនីកូទីន របស់បារី ចេញពីក្នុងរាងកាយបានយ៉ាងឆាប់រហ័ស

២. ងូតទឹកក្តៅឧណ្ណៗ

វិធីមួយទៀតគឺ អ្នកត្រូវឧស្សាហ៍ងូតទឹកក្តៅអ៊ុនៗ  ឬត្រាំខ្លួនក្នុងទឹក ឲ្យមានអារម្មណ៍ធូរស្រាល។  ទឹកក្តៅអាចជួយកម្ចាត់ចោលជាតិនីកូទីនពីរាងកាយ  និងសម្រាលការឈឺចាប់កើតឡើងដោយការផ្តាច់បារីផងដែរ។

៣. ធ្វើលំហាត់ប្រាណ

ដើរជាវិធីមួយងាយស្រួលបំផុតជួយដល់ការផ្តាច់បារី។  នៅពេលអ្នកមានអារម្មណ៍ចង់ជក់ អ្នកគួរធ្វើលំហាត់ប្រាណ ដូចជាការដើរ ឬការលេងវាយគ្រាប់បាល់ជាដើម ដើម្បីបន្លប់កុំឲ្យចង់ជក់។  ហាត់ប្រាណបានកាន់តែយូររឹតតែប្រសើរ។

៤. ទទួលទានទឹកលាយម្សៅ Baking Soda

អ្នកស្រាវជ្រាវបានលើកឡើងថា យើងអាចបណ្តេញជាតិនីកូទីនចេញពីរាងកាយបាន ដោយលាយម្សៅ Baking soda ចំនួន២ស្លាបព្រាបាយ ជាមួយទឹកមួយកែវពេញ សម្រាប់ទទួលទានរៀងរាល់ពេលបាយទាំង ៣ពេល។ បញ្ជាក់ ៖ អ្នកមានរោគដំបៅក្រពះ មិនត្រូវទទួលទានដាច់ខាត! 

អ្នកមានរោគដំបៅក្រពះ មិនត្រូវទទួលទាន ដាច់ខាត

៥. ផ្តល់អំណោយជូនខ្លួនឯង

អ្នកអាចសាកល្បងផ្តល់អំណោយដល់ខ្លួនឯង  ដើម្បីឲ្យអ្នកមានទឹកចិត្តក្នុងការផ្តាច់បារី  និងមានចិត្តរីករាយ។  ឧទាហរណ៍ដូចជា ឲ្យលុយខ្លួនឯងម្តង ១ ដុល្លារ នៅពេលផ្តាច់បារីបានមួយដើម ជាដើម -ល-។

៦. ហាមឃាត់ខ្លួនឯង

ដើម្បីអាចផ្តាច់បារីបានសម្រេច  អ្នកត្រូវហាមខ្លួនឯង កុំទៅកន្លែងណា ដែលមានអ្នកជក់បារី។ ផ្ទុយទៅវិញ អ្នកគួរតែចំណាយពេលទៅបណ្ណាល័យ ឬកន្លែងដែលគេហាមឃាត់មិនឲ្យជក់បារីទើបជាការប្រសើរ។

៧. គ្រប់គ្រងការទទួលទានភេសជ្ជៈមួយចំនួន

នៅពេលកំពុងព្យាយាមបញ្ចេញជាតិនីកូទីនពីរាងកាយ  អ្នកត្រូវកាត់បន្ថយភេសជ្ជៈមានជាតិកាហ្វេអ៊ីន  និងជាតិអាល់កុលផងដែរ។ នៅពេលអ្នកកំពុងបាត់បង់ជាតិនីកូទីន អ្នកនឹងមានអារម្មណ៍ចង់ទទួលទានគ្រឿងស្រវឹង ឬកាហ្វេច្រើនជាងសព្វដង៕

នៅពេលដែលអ្នកកំពុងព្យាយាមបញ្ចេញជាតិនីកូទីន ពីរាងកាយ អ្នកក៏ត្រូវកាត់បន្ថយភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងជាតិអាល់កុលដែរ

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]