ថៃ៖ តារាសម្តែងជើងចាស់ និងកំពុងសម្បូរប្រជាប្រិយភាពយ៉ាងខ្លាំង លោក Ken Theeradeth បានធ្វើឱ្យទស្សនិកជនជាច្រើននាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការសម្តែងខ្សែភាពយន្តភាគថ្មី «The Cupids» ក្នុងឈុតអាក្រាតកាយ។

ប៉ុន្តែតាមការពិតនៅក្នុងឈុតមួយនេះ លោក Ken Theeradeth បានប្រាប់ឱ្យដឹងថា នៅពេលថតប្លង់នេះ គឺលោកមិនបានអាក្រាតកាយពិតប្រាកដមែននោះទេ គឺលោកមានស្លៀកខោខ្លីនៅពីខាងក្នុង ហើយលោកក៏តែងតែថតបែបនេះរហូត នៅគ្រប់រឿងទាំងអស់ដែលមានឈុតបែបនេះ។

នេះបើតាមការថ្លែងឱ្យដឹងពីលោក Ken Theeradeth ផ្ទាល់តែម្តងប្រាប់ដល់អ្នកសារព័ត៌មាននៅក្នុងស្រុក។

ទន្ទឹមនឹងនេះលោកKen Theeradeth ក៏បានប្រាប់ទៀតថា លោកមិនបានអៀនអ្វីនោះទេ នៅក្នុងការថតឈុតដូច្នេះ ប៉ុន្តែលោកក៏បានលួចមាន មោទនភាពតិចតួចហើយចំពោះឈុតនេះ ប្រសិនបើថតអាក្រាតពិតមែននោះ គឺអាចនឹងមានចំនួនអ្នកទស្សនាច្រើនជាងនេះទៀតផងក៏អាចថាបានដែរ។

លោកបន្តថា សម្រាប់ភរិយារបស់លោក ក៏មិនមានការប្រច័ណ្ឌអ្វីនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖

លោក Ken Theeradej ថ្លែងប្រាប់ដល់អ្នកសារព័ត៌មាននៅក្នុងស្រុក
លោក Ken Theeradej សម្តែងក្នុងឈុតអាក្រាតកាយ
លោក Ken Theeradej បានប្រាប់ឱ្យដឹងថា នៅពេលថតប្លង់នេះ គឺលោកមិនបានអាក្រាតកាយពិតប្រាកដមែននោះទេ
លោក Ken Theeradej សម្តែងក្នុងឈុតអាក្រាតកាយធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល
តារាសម្តែងជើងចាស់លោក Ken Theeradej
តារាសម្តែងជើងចាស់លោក Ken Theeradej

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]