ចិន៖  កម្មវិធីប្រកួតប្រជែងហូបសត្វល្អិត ដែលត្រូវបានរៀបចំធ្វើឡើងក្នុងប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២៥ មិថុនា ២០១៧កន្លងទៅ  ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

កម្មវីធីនេះមានការចូលរួមពីសំណាក់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរជាច្រើន។ គេបានតម្រូវឲ្យអ្នកចូលរួមប្រកួតទាំងអស់ ទទួលទានសត្វល្អិត(ឆ្អិន) មានដូចជា៖ ដង្កូវឫស្សី  កណ្តូប  កន្ទុំរុយ  និងដង្កូវនាងជាដើម  ក្នុងបរិមាណជាង១គីឡូក្រាមឲ្យអស់មុនគេ។

ក្នុងនោះមានបេក្ខនារីម្នាក់មកពីខេត្តគ័ងដុង (Guangdong)  បានសម្រេចចិត្តបោះបង់ចោលការប្រកួត ក្រោយនាងព្យាយាមហូបសត្វល្អិតអស់ត្រឹម ៥០០ក្រាម។ នាងនិយាយថា វាពិតជាគួរឲ្យខ្ពើមហូបហើយចង់ក្អួត។

ក្រោយបញ្ចប់ការប្រកួត បុរសមានថ្វីមាត់ម្នាក់ មកពីទីក្រុងលីជាំង (Lijiang) ខេត្ត យូណាន  គឺលោក Peng បានក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងនេះ ដោយបានចំណាយពេលជិត៥នាទី ដើម្បីហូបសត្វល្អិតអស់ចំនួន ១.២៣គីឡូក្រាមមុនគេ និងទទួលបានរង្វាន់ ដុំមាស២៤ការ៉ាត់សុទ្ធទឹកល្អមួយដុំ  និងវត្ថុអនុស្សាវរីយមួយចំនួនទៀត។

គួរឲ្យដឹងថា ការទទួលទានសត្វល្អិតចម្រុះបែបនេះ  មានតាំងពីបុរាណ  ច្រើនសតវត្សមកហើយ សម្រាប់អ្នកស្រុកដែលរស់នៅក្នុងទីក្រុងលីជាំង។  អ្នកស្រុកទទួលស្គាល់ថា ការទទួលទានសត្វល្អិតដូចជា ដង្កូវ ឃ្មុំ កណ្តូប កន្លាត រៃ គឺជាប្រភពសម្បូរទៅដោយជាតិប្រូតេអ៊ីន ជំនួយដល់រាងកាយ និងសុខភាព៕ 

ចិនបង្កើតកម្មវិធី ប្រកួតហូបសត្វល្អិតជាង ១គីឡូក្រាម ឲ្យអស់មុនគេក្នុងរយៈពេលដ៏ខ្លី អ្នកឈ្នះនឹងទទួលបានរង្វាន់ធំ
បេក្ខនារីម្នាក់មកពីខេត្ត Guangdong បានសម្រេចចិត្តបោះបង់ចោលការប្រកួត បន្ទាប់ពីនាងព្យាយាមហូបសត្វល្អិតទាំងអស់នោះ ទើរត្រឹម៥០០ក្រាម ហើយនាងនិយាយថា វាពិតជាគួរឲ្យខ្ពើមហូបហើយចង់ក្អួត
លោក Peng បានក្លាយជាម្ចាស់ជ័យលាភីលើការប្រកួតប្រជែងមួយនេះ បានចំណាយពេលជិត៥នាទី ក្នុងការហូបសត្វល្អិត ១.២៣គីឡូក្រាមអស់មុនគេ

អ្នកស្រុកទទួលស្គាល់ថា ការទទួលទានសត្វល្អិតទាំងអស់នេះ ដូចជា ដង្កូវ ឃ្មុំ កណ្តូប កន្លាត រៃ គឺជាប្រភពសម្បូរទៅដោយជាតប្រូតេអ៊ីន ជំនួយដល់រាងកាយនិងសុខភាព
អ្នកស្រុកទទួលស្គាល់ថា ការទទួលទានសត្វល្អិតទាំងអស់នេះ ដូចជា ដង្កូវ ឃ្មុំ កណ្តូប កន្លាត រៃ គឺជាប្រភពសម្បូរទៅដោយជាតប្រូតេអ៊ីន ជំនួយដល់រាងកាយនិងសុខភាព

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]