កូរ៉េខាងត្បូង៖  តារាកូរ៉េមិនត្រឹមតែពូកែច្រៀង និងរាំប៉ុណ្ណោះទេ ថែមទាំងពូកែធ្វើលំហាត់ប្រាណ និងគ្រប់គ្រងរបបអាហារយ៉ាងតឹងរឹងទៀតផង ដើម្បីរក្សារូបរាងស្លីមស្អាត។

សម្រាប់ផលិតកម្មក្នុងប្រទេសកូរ៉េភាគច្រើន បានដាក់បំរាមសម្រាប់តារារបស់ខ្លួន មិនឲ្យទទួលទានអាហារមួយចំនួនជាដាច់ខាត  ទោះបីជាប្រភេទអាហារទូទៅក្នុងប្រទេសក៏ដោយ។

ចង់ដឹងថាផលិតកម្មក្នុងប្រទេសកូរ៉េ  ហាមឃាត់តារាក្រោមបង្គាប់ មិនឲ្យបរិភោគអាហារណាខ្លះ  សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១. នំប៉័ង

នំប៉័ងដែលប្រើម្សៅស គឺមិនល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ទេ។ តារាចម្រៀងនាង Seolhyun សមាជិកក្រុម AOA បានសារភាពថា  នាងពិតជាចូលចិត្តនំប៉័ងណាស់ ប៉ុន្តែនាងត្រូវបានហាមឃាត់មិនឲ្យទទួលទានជាដាច់ខាត។  ក្រោយមកនាងក៏សង្កេតឃើញថាស្រកទម្ងន់  និងមានរាងស្លីមស្អាតជាងមុន។

តារាចម្រៀងនាង Seolhyun សមាជិកក្រុម AOA បានសារភាពថា នាងពិតជាចូលចិត្តនំប៉័ងណាស់ ប៉ុន្តែនាងត្រូវបានហាមឃាត់មិនឲ្យទទួលទានជាដាច់ខាត

២. មី

នំប៉័ង និងមី មានជាតិកាបូអ៊ីដ្រាតខ្ពស់ និងមិនល្អសម្រាប់អ្នកចង់បានរាងស្អាតឡើយ។ Rap Monster ដែលជាសមាជិក ក្រុមចម្រៀងប្រុស BTS ចូលចិត្តមីកូរ៉េខ្មៅណាស់ (Black Noodles) ប៉ុន្តែអ្នកគ្រប់គ្រងរបស់គាត់ មិនអនុញ្ញាតឲ្យទទួលទានឡើយ ជាពិសេសនៅពេលមានកម្មវិធីផ្សេងៗ  ដូចជាពេលមានការប្រគំតន្រ្តី  ឬពេលជិតចេញចម្រៀងថ្មីជាដើម។  រហូតដល់មានពេលខ្លះ លោកកុហកថាទៅបន្ទប់ទឹក ហើយបែរជាលួចរត់ទៅទិញមីកូរ៉េខ្មៅនោះទទួលទានទៀតផង។ 

Rap Monster ដែលជាសមាជិក ក្រុមចម្រៀងប្រុស BTS ចូលចិត្តមីកូរ៉េខ្មៅណាស់ (Black Noodles) ប៉ុន្តែអ្នកគ្រប់គ្រងរបស់គាត់ មិនអនុញ្ញាតឲ្យទទួលទានឡើយ

៣. បាយ

ផលិតកម្មកូរ៉េភាគច្រើន អនុញ្ញាតឲ្យតារារបស់ខ្លួន ទទួលទានបាយអង្ករសម្រូបប៉ុណ្ណោះ។  សម្រាប់បាយស  គឺមិនអនុញ្ញាតឲ្យបរិភោគឡើយ  ជាពិសេសពេលមានកម្មវិធីធំៗតែម្តង។  តារាពន្លកថ្មីនាង Heeyou នៃក្រុម MIXX បាននិយាយថា នាងពិតជាចូលចិត្តនំធ្វើពីម្សៅអង្ករណាស់ (Spicy Rice Cake) ប៉ុន្តែនាងមិនអាចទទួលទានបានទេ ដើម្បីរក្សារូបរាងស្អាត។ 

តារាពន្លកថ្មី នាង Heeyou នៃក្រុម MIXX បាននិយាយថា នាងពិតជាចូលចិត្តនំធ្វើពីម្សៅអង្ករណាស់ (Spicy Rice Cake) ប៉ុន្តែ នាងមិនអាចទទួលទានបានទេ ដើម្បីរក្សារូបរាងស្អាត

៤. ជើងជ្រូក (Jokbal)

ជើងជ្រូក ឬមានឈ្មោះថា Jokbal នៅក្នុងប្រទេសកូរ៉េ គឺជាអាហារមួយមុខដែលល្បីល្បាញខ្លាំង មិនចាញ់គីមឈីនោះទេ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ដើម្បីរក្សារាងឲ្យស្អាត តារាភាគច្រើន មិនអាចទទួលទានបានទេ ដោយសារវាមានកាឡូរីច្រើន។ នាង Tzuyu សមាជិកក្រុម TWICE ចូលចិត្តជើងជ្រូកនេះបំផុត។ នាងនិងសមាជិកក្រុម តែងតែលួចទិញមកបរិភោគនៅកន្លែងស្ងាត់គ្មានកាមេរ៉ា ជាញយដង កាលពីនៅហ្វឹកហាត់។ 

នាង Tzuyu សមាជិកក្រុម TWICE ចូលចិត្តជើងជ្រូកនេះបំផុត ព្រមទាំងតែងតែលួចទិញមកបរិភោគ នៅកន្លែងស្ងាត់ គ្មានកាមេរ៉ា ជាញយ កាលពីនៅហ្វឹកហាត់

៥. ប៊ឺហ្គឺ (Burgers)

ប៊ឺហ្គឺ គឺជាប្រភេទអាហារដែលមិនសូវល្អសម្រាប់សុខភាពទេ ដោយសារវាមានផ្ទុកកាឡូរីខ្ពស់ខ្លាំង  បើប្រៀបធៀបជាមួយអាហារដទៃ។  Eunwoo សមាជិកក្រុម ASTRO បាននិយាយថា លោកត្រូវបានអ្នកគ្រប់គ្រង ហាមឃាត់មិនឲ្យទទួលទាន ប៊ឺហ្គឺ ជាដាច់ខាត ដើម្បីរក្សារាងកាយ និងសាច់ដុំមាំមួន៕ 

Eunwoo សមាជិកក្រុម ASTRO បាននិយាយថា លោកត្រូវបានអ្នកគ្រប់គ្រង ហាមឃាត់មិនឲ្យទទួលទាន ប៊ឺហ្គឺ ជាដាច់ខាត ដើម្បីរក្សារាងកាយ និងសាច់ដុំមាំមួន

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]