អីុតាលី៖ ខែ្សការពារស្លាបរបស់ក្រុមជម្រើសជាតិប្រេស៊ីល Dani Alves បានប្រកាសចាកចេញពីក្រុមយក្សនៅអីុតាលី Juventus ហើយនឹងចូលរួមជាមួយក្រុមមេឃខៀវ Manchester City នៅអង់គ្លេសរដូវកាលក្រោយ។

អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona បានបង្ហោះរូបភាពមួយក្នុងបណ្ដាញសង្គម Instagram ដើម្បីថែ្លងអំណរគុណដល់អ្នកគាំទ្ររបស់ Juventus ក៏ដូចជាធើ្វការសុំអភ័យទោសសម្រាប់រាល់ទង្វើដែលរូបគេបានធើ្វឲ្យប៉ះពាល់ដល់ចំណុចណាមួយ អំឡុងពេលដែលរូបគេលេងឲ្យ Juventus។

Dani Alves អំឡុងពេលលេងឲ្យ Juventus

កីឡាកររូបនេះ បាននិយាយជាភាសាអេស្ប៉ាញថា «ថៃ្ងនេះគឺជាថៃ្ងដែលខ្ញុំត្រូវបញ្ចប់ទំនាក់ទំនង ប៉ុន្ដែខ្ញុំនឹងនាំការចងចាំទាំងអស់ ក៏ដូចជាអ្វីដែលធើ្វឲ្យ Juventus ក្លាយជាក្លិបដ៏អស្ចារ្យ ទៅជាមួយខ្ញុំ»

Alves បន្តទៀតថា «ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ Juventus សម្រាប់ពេលវេលាមួយរដួវកាលដែលខ្ញុំមាន ហើយក៏អរគុណទៅដល់មិត្ដរួមក្រុម ដែលបានស្វាគមន៍ខ្ញុំ ហើយបានធើ្វឲ្យក្លិបឈ្នះពានក្នុងស្រុក និងអាចឈានមកកាន់វគ្គផ្ដាច់ព្រ័ត Champions League។ ខ្ញុំគិតថា ការគោរពរបស់ខ្ញុំសម្រាប់ក្លិប អ្នកគាំទ្រ និងការខិតខំសម្រាប់ក្លិបជារៀងរាល់ថៃ្ង គឺជាឆន្ទៈរបស់ខ្ញុំ»

Alves នឹងត្រៀមធើ្វតេស្ដសុខភាពនៅ Man City សប្ដាហ៍ក្រោយនេះ មុនពេលដែលកិច្ចព្រមព្រៀង របស់គេត្រូវបានបញ្ចប់ ៕

Dani Alves បានផុសរូបភាពបញ្ជាក់ពីការចាកចេញ Juventus
Alves និងមិត្ដរួមក្រុម
Alves ត្រៀមចូលរួមជាមួយ Man City នៅសប្ដាហ៍ក្រោយនេះ

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]