បរទេស៖ ការប្រកួតពានរង្វាន់អឺរ៉ុប UEFA EURO U-21 បានរកឃើញក្រុម២ខ្លាំងៗឡើងទៅលេងវគ្គផ្តាច់ព្រ័តហើយ គឺ ក្រុមជម្រើសជាតិក្រោមអាយុ២១ឆ្នាំ អាល្លឺម៉ង់ និងអេស្ប៉ាញ។

ក្រុមជម្រើសជាតិក្រោមអាយុ២១ របស់អាល្លឺម៉ង់ បានយកឈ្នះក្រុម U-21 របស់អង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តយប់មិញ ក្នុងវគ្គស៊ុតប៉េណាល់ទី ក្រោយលទ្ធផលបញ្ចប់៩០នាទី និងថែម១៥នាទីពីរដងគ្នា ស្មើគ្នា ២-២ ។

នៅក្នុងការប្រកួតម៉ោងធម្មតា U-21 អង់គ្លេស រកគ្រាប់បាល់បានដោយកីឡាករ Demarai Gray និង Tammy Abraham ចំនែក U-21 អាល្លឺម៉ង់វិញ រកគ្រាប់បាល់បានដោយកីឡាករ Davie Selke និង Felix Platte ធ្វើឲ្យចប់ការប្រកួត៩០នាទី លទ្ធផលក្រុមទាំងពីរ ២-២ ។

ចូលដល់វគ្គម៉ោងបន្ថែម១៥នាទីពីរដង ក្រុមទាំងពីរមិនមានឱកាសអាចស៊ុតបញ្ចូលទីគ្នា ធ្វើឲ្យការប្រកួតឈានទៅដល់ការកាត់សេចក្តីស៊ុតប៉េណាល់ទី រហួតដល់ចុងបញ្ចប់ អាល្លឺម៉ង់ ទទួលបានជ័យជំនះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត ។ 

ក្រុមជម្រើសជាតិក្រោមអាយុ២១ របស់អាល្លឺម៉ង់ បានយកឈ្នះក្រុម U-21 របស់អង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តយប់មិញ
វគ្គម៉ោងបន្ថែម១៥នាទីពីរដង ក្រុមទាំងពីរមិនមានឱកាសអាចស៊ុតបញ្ចូលទីគ្នា ធ្វើឲ្យការប្រកួតឈានទៅដល់ការកាត់សេចក្តីស៊ុតប៉េណាល់ទី
ចុងបញ្ចប់ អាល្លឺម៉ង់ ទទួលបានជ័យជំនះ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត

ក្រឡេកមកមើលមួយគូទៀត U-21 អេស្ប៉ាញ នៅតែបន្តភាពខ្លាំង ក្រោយយកឈ្នះ ក្រុម U-21 អ៊ីតាលី ក្នុងលទ្ធផល ៣-១ ។

៣គ្រាប់ របស់ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ របស់អេស្ប៉ាញ រកបានដោយកីឡាករតែមួយ គឺ Saul Niguez ពោលគឺ៣គ្រាប់ម្នាក់ឯង (Hatrick) ស្របពេលដែលអ៊ីតាលីកាតក្រហមកីឡាករម្នាក់ និងមួយគ្រាប់រកបានដោយ កីឡាករ Federico Bernardeschi។

ដូច្នេះ ក្រុមខ្លាំងៗទាំងពីរគឺ U-21 អេស្ប៉ាញ និង U-21 អាល្លឺម៉ង់ នឹងឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័តពានរង្វាន់ EURO U-21 នៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ៕ 

U-21 អេស្ប៉ាញ នៅតែបន្តភាពខ្លាំង ក្រោយយកឈ្នះ ក្រុម U-21 អ៊ីតាលី ក្នុងលទ្ធផល ៣-១
៣គ្រាប់ របស់ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ របស់អេស្ប៉ាញ រកបានដោយកីឡាករតែមួយ គឺ Saul Niguez
ក្រុមខ្លាំងៗទាំងពីរគឺ U-21 អេស្ប៉ាញ និង U-21 អាល្លឺម៉ង់ នឹងឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័តពានរង្វាន់ EURO U-21 នៅថ្ងៃទី០១ ខែកក្កដា

ទស្សនាវីដេអូ Highlight នៃការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]