កូរ៉េខាងត្បូង៖ សម្រាប់តារាKpop ទាំងនេះ អាចនិយាយបានថា អាយុត្រឹមតែជាតួលេខតែប៉ុណ្ណោះ បើទោះបីជាពួកគេមានវ័យជិត៣០ឆ្នាំយ៉ាងណាក្តី ប៉ុន្តែបើនិយាយពីសម្រស់មុខមាត់ និងរូបរាងរបស់ពួកគេវិញ គឺនៅក្មេងវ័យមែនទែន បើមិនមានការអះអាងអាយុពិតប្រាកដពីសាមីខ្លួនទេ គឺប្រាកដជាមិនជឿឡើយ។

អាយុត្រឹមតែជាតួលេខ តារាKpopទាំងនេះវ័យជិត៣០ទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់វិញ មិនព្រមចាស់ទៅតាមវ័យបន្តិចសោះ

ជាការពិតណាស់ កូរ៉េខាងត្បូង គឺជាប្រទេសដែលប្រមូលផ្តុំទៅដោយ ផលិតផលថែរក្សាសម្រស់យ៉ាងសម្បូរបែប និងមានគុណភាពល្អជាទីគាប់ចិត្ត។ ដោយហេតុនេះហើយ ទើបអ្នកគាំទ្រភាគច្រើន ពិតជាចង់ដឹងពីអាថ៌កំបាំងថែរក្សាសម្រស់របស់តារាKpop ទាំងនេះខ្លាំងមែនទែន ថាតើពួកគេមានរូបមន្តអ្វី? ថែរក្សាសម្រស់ដោយវិធីណាខ្លះ? ទើបធ្វើឲ្យសម្រស់របស់ពួកគេ នៅតែស្រស់នៅតែក្មេងគួរឲ្យប្រាថ្នាបែបនេះ៕

បើចង់ដឹងថា តារាKpopរូបណាខ្លះ ដែលមានសម្រស់ក្មេងជាងអាយុ តាមដានទាំងអស់គ្នា៖ 

លោក Himchan សមាជិកក្រុម B.A.P​ (អាយុ២៧ឆ្នាំ)
កញ្ញា Hyosung សមាជិកក្រុម SECRET (អាយុ២៧ឆ្នាំ)
កញ្ញា Bora សមាជិក្រុម SISTAR (អាយុ២៧ឆ្នាំ)
លោក Xiumin សមាជិកក្រុម EXO (អាយុ២៧ឆ្នាំ)
លោក Henry Lau (អាយុ២៧ឆ្នាំ)
លោក Onew សមាជិកក្រុម SHINee (អាយុ២៧ឆ្នាំ)
លោក Yoseob អតីតសមាជិកក្រុម BEAST (អាយុ២៧ឆ្នាំ)
កញ្ញា Tiffany សមាជិកក្រុម Girls’ Generation (អាយុ២៧ឆ្នាំ)
កញ្ញា Yuri សមាជិកក្រុម Girls’ Generation(អាយុ២៧ឆ្នាំ)
កញ្ញា YoonA សមាជិកក្រុម Girls’ Generation (អាយុ២៧ឆ្នាំ)
កញ្ញា Sunny សមាជិកក្រុម Girls’ Generation (អាយុ២៨ឆ្នាំ)
កញ្ញា Taeyeon សមាជិកក្រុម Girls’ Generation (អាយុ២៨ឆ្នាំ)
លោក Siwan សមាជិកក្រុម ZE:A (អាយុ២៨ឆ្នាំ)
លោក Donghyun សមាជិកក្រុម BOYFRIEND (អាយុ២៨ឆ្នាំ)
កញ្ញា Eunjung ​សមាជិកក្រុម T-ARA (អាយុ២៨ឆ្នាំ)
លោក Sunggyu សមាជិកក្រុម INFINITE (អាយុ២៨ឆ្នាំ)
លោក Wooyoung សមាជិក្រុម 2PM (អាយុ២៨ឆ្នាំ)
កញ្ញា Ailee (អាយុ២៨ឆ្នាំ)
កញ្ញា Cao Lu សមាជិកក្រុម FIESTAR (អាយុ២៩ឆ្នាំ)
កញ្ញា Gain សមាជិកក្រុម Brown Eyed Girls (អាយុ២៩ឆ្នាំ)
លោក Nichkhun សមាជិកក្រុុម 2PM (អាយុ២៩ឆ្នាំ)
លោក Taeyang សមាជិកក្រុម BIGBANG(អាយុ២៩ឆ្នាំ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]