ថៃ៖  បុរសជនជាតិថៃម្នាក់ បានរត់ទៅសុំជំនួយនៅមន្ទីរពេទ្យ ព្រោះចិញ្ចៀនបានជាប់ប្រដាប់ភេទដកមិនរួច។  ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២៤ មិថុនា ឆ្នាំ២០១៧។ នេះបើយោងតាមសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ  Wirat អាយុ៣៣ឆ្នាំ បានព្យាយាមសម្រេចកាមនៅក្នុងផ្ទះរបស់ខ្លួន ដោយប្រើកូនចិញ្ចៀនដែក ស៊កចូលប្រដាប់ភេទ ប៉ុន្តែដកចេញវិញមិនរួច ដោយសារប្រដាប់ភេទរបស់គាត់រីកធំ ទើបហេតុបណ្តាលឲ្យស្ទះចរន្តឈាមរត់ឆ្លងកាត់ បង្កការឈឺចាប់ និងហើមតែម្តង។ ក្រោយកើតហេតុ លោក Wirat បានទៅមន្ទីរពេទ្យក្នុងទីក្រុង Pattaya ដើម្បីសុំជំនួយពីក្រុមគ្រូពេទ្យ ហើយបានប្រាប់មូលហេតុថា លោកគ្រាន់តែចង់សាកល្បងវាលេងតែប៉ុណ្ណោះ។

បុរសជនជាតិថៃម្នាក់ បានរត់ទៅសុំជំនួយពីខាងមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជាប់ចិញ្ចៀននឹងលិង្គដកចេញមិនរួច

ក្រោយមកក្រុមគ្រូពេទ្យបានទាក់ទង ហៅក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់  (ក្រុមពន្លត់អគ្គិភ័យ) ដើម្បីជួយ  និងបានប្រើដង្កាប់ ដើម្បីកាត់ផ្តាច់ចិញ្ចៀននោះ។

លោក Luang Watcharapong វ័យ៤០ឆ្នាំ មកពីខាងភ្នាក់ងារពន្លត់អគ្គិភ័យ បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះដែរ បាននិយាយថា បុរសរងគ្រោះមានអាការៈធូរស្បើយជាងមុនហើយ បន្ទាប់ពីបានកាត់ចិញ្ចៀនចេញរួចរាល់  ដោយចំណាយពេលអស់ប្រមាណ ៣០នាទី។

លោកនិយាយថា «ចិញ្ចៀនបានជាប់យ៉ាងតឹងណែនជាមួយលិង្គ ប៉ុន្តែពួកយើងបានព្យាយាមធ្វើការងារមួយនេះ យ៉ាងប្រុងប្រយ័ត្នបំផុត ដោយមិនឲ្យឈឺចាប់ដល់ប្រដាប់ភេទគាត់ឡើយ។ ពួកយើងពិតជាមិនដឹងថា ចិញ្ចៀននោះជាប់តាំងពីពេលណាមកឡើយ មុនពេលបុរសរងគ្រោះរត់មកសុំជំនួយពីគ្រូពេទ្យ»

បុរសរងគ្រោះមិនបានផ្តល់ព័ត៌មានអ្វីទេ បានត្រឹមអរគុណ ហើយដើរចេញបាត់ពីមន្ទីរពេទ្យតែម្តង៕

ទស្សនាវីដេអូខាងក្រោម៖  

បុរសរងគ្រោះ
ចិញ្ចៀនដែលបានកាត់ចេញពីលិង្គ
បុរសរងគ្រោះមានអាការៈធូរស្បើយជាងមុនហើយ បន្ទាប់ពីបានកាត់យកចិញ្ចៀនចេញរួចរាល់ ដោយចំណាយពេលប្រមាណជា៣០នាទី
បុរសរងគ្រោះមិនបានផ្តល់ព័ត៌មានអ្វី ឲ្យបានច្បាស់លាស់ នូវហេតុការណ៍ដែលបានកើតឡើងចំពោះលោកឡើយ បានត្រឹមអរគុណហើយដើរចេញបាត់ពីមន្ទីរពេទ្យតែម្តង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]