សរសៃវ៉ែន (សរសៃឈាម) ផុសឡើងតាមស្បែក គឺសឹងតែជាបញ្ហាទូទៅមួយទៅហើយ សម្រាប់មនុស្សយើង ដោយសារតែសរសៃវ៉ែន រីកធំ កៀកនឹងផ្ទៃស្បែក ដែលករណីភាគច្រើន វាឡើងនៅតាមកំភួនជើង និងលើភ្លៅ។

មន្ទីរសុខាភិបាលរបស់សហរដ្ឋអាមេរិក (Department of Health and Human Services) បានលើកឡើងថា មនុស្សស្រីជួបប្រទះបញ្ហានេះមានប្រមាណ ២៥% និងមនុស្សប្រុសប្រហែល ១០%។ ការឡើងសរសៃនេះ អាចបង្កជាការឈឺចាប់ អស់កម្លាំង ស្ពឹក មួល និងធ្ងន់ជើង ជាដើម។

បញ្ហារីក ឬឡើងសរសៃ  បណ្តាលមកពីកត្តាជាច្រើនដូចជា ឈរច្រើនពេក អង្គុយច្រើនពេក ពាក់ស្បែកជើងខ្ពស់ពេក ឆ្លងទន្លេរួចក៏អាចមាន និងការទទួលទានអាហារខ្វះជាតិប្រូតេអ៊ីន និងវីតាមីន C ។

តែសូមបារម្ភអី! ថ្ងៃនេះយើងនឹងលើកឡើង រូបមន្តបំបាត់ស្បែកឡើងសរសៃនេះបាន តាមបែបធម្មជាតិដូចខាងក្រោម! 

បញ្ហារីក ឬឡើងសរសៃនេះ បណ្តាលមកពីកត្តាជាច្រើនដូចជា ឈរច្រើនពេក អង្គុយច្រើនពេក ពាក់ស្បែកជើងខ្ពស់ពេក ឆ្លងទន្លេរួចក៏អាចមាន និងការទទួលទានអាហារខ្វះជាតិប្រូតេអ៊ីន និងវីតាមីន C

# គ្រឿងផ្សំ ៖

• ប្រទាលកន្ទុយក្រពើ ៣ ស្លាបព្រាបាយ

• ទឹកខ្មេះប៉ោម (Apple Cider Vinegar) កន្លះពែង (អាចរកទិញបានតាមបណ្តាផ្សារទំនើប)

• ការ៉ុត ហាន់ជាចំណិតតូចៗ កន្លះពែង

# វិធីធ្វើ ៖

ងាយបំផុត ដោយគ្រាន់តែអ្នកយកគ្រឿងផ្សំ ដែលរៀបរាប់ដូចខាងលើ ដាក់ក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ។ ប្រសិនបើសរសៃតាមស្បែកនោះមានច្រើន អ្នកអាចបន្ថែមគ្រឿងផ្សំខាងលើ គុណនឹង ២ ក៏បាន។

# វិធីប្រើ ៖

អ្នកអាចយកវាមកលាបតាមបរិវេណស្បែក ដែលឡើងសរសៃ រួចរកបង់រុំរបួសមករុំបន្ថែមពីលើក៏បាន ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់។ អ្នកគួរទុកវាចោល ប្រមាណជាកន្លះម៉ោង សឹមលាងទឹកក្តៅឧណ្ណៗ សម្អាតចេញជាការស្រេច។ គួរបញ្ជាក់ផងដែរថា នៅពេលអនុវត្ត អ្នកគួរ(ដេក) លើកជើងឲ្យខ្ពស់ឡើងលើ ទើបជាការប្រសើរ។

អ្នកអាចអនុវត្តធ្វើមួយថ្ងៃ ប៉ុន្មានដងក៏បាន តាមដែលអ្នកត្រូវការ និងមិនមានផលប៉ះពាល់ស្បែកអ្វីឡើយ។ 

អ្នកអាចធ្វើមួយថ្ងៃ ប៉ុន្មានដងក៏បាន តាមដែលអ្នកត្រូវការ និងមិនមានផលប៉ះពាល់ស្បែកអ្វីឡើយ

នេះក៏ដោយសារតែ ការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានប្រើជាគ្រឿងផ្សំក្នុងផលិតផលគ្រឿងសម្អាតជាច្រើន។ រីឯ ទឹកខ្មេះប៉ោមវិញ មានសមត្ថភាពប្រឆាំងនឹងឈាមកក និងទប់ស្កាត់ឈាមកកស្ទះតាមសរសៃឈាមបានថែមទៀត។ សម្រាប់ ប្រទាលកន្ទុយក្រពើ ជួយការពារការរលាកនៃស្បែក បានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]