ភ្នំពេញ៖ ក្រោយឈ្នះខ្សែក្រវ៉ាត់គោជល់ កាលពីថ្ងៃសៅរ៍ ថ្មីៗនេះ កីឡាករប្រដាល់ ឃីម ឌីម៉ា ត្រូវបានរាយការណ៍ថា រងរបួសបាក់ដៃ ប៉ុន្តែពេលនេះទទួលបានការវះកាត់ជោគជ័យហើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុកគុនខ្មែរវើល។

គួរឲ្យដឹងថា របួសដៃនេះ គឺក្រោយពីប្រកួត ឃីម ឌីម៉ា យកឈ្នះ កីឡាករ ឆៃ សារ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត ដណ្តើមខ្សែក្រវ៉ាត់គោជល់ នៅលើសង្វៀនប៉ុស្តិ៍ CNC។

ការប្រកួតនេះត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើន សរសើរដល់កីឡាករទាំងពីរផងដែរ ដោយសារតែពួកគេហ៊ានប្តូរ រហូតដល់ចប់ទឹកទី៥ ប៉ុន្តែលទ្ធផលចុងក្រោយ អ្នកប្រដាល់ដែលមានរហស្សនាម កូននាគខ្មៅ ឃីម ឌីម៉ា ជាអ្នកទទួលបានជ័យជំនះ។

គួរបញ្ជាក់ថា ឃីម ឌីម៉ា បានទៅព្យាបាលរបួសបាក់ដៃនេះ កាលពីម្សិលមិញ នៅមន្ទីរពេទ្យព្រះកុសមៈ ហើយ ក៏បានទទួលការវះកាត់ប្រកបដោយជោគជ័យផងដែរ។ ក្នុងនោះក៏មានបងប្អូនអ្នកគាំទ្រជាច្រើន បានសម្តែងនូវក្តីបារម្ភ និងជូនពរឲ្យកីឡាកររូបនេះឆាប់ជាពីរបួសវិញផងដែរ៕ 

ឃីម ឌីម៉ា ត្រូវបានរាយការណ៍ថា រងរបួសបាក់ដៃ ប៉ុន្តែពេលនេះទទួលបានការវះកាត់ជោគជ័យហើយ
ឃីម ឌីម៉ា យកឈ្នះ កីឡាករ ឆៃ សារ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត ដណ្តើមខ្សែក្រវ៉ាត់គោជល់ នៅលើសង្វៀនប៉ុស្តិ៍ CNC
កូននាគខ្មៅ ឃីម ឌីម៉ា

រូបភាព៖ Kun Khmer World

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]