កូរ៉េខាងត្បូង៖ តារាKpopស្រីពីររូប ខុសវ័យគ្នារហូតទៅដល់១០ឆ្នាំ ដែលគេស្គាល់ថា ជាកញ្ញា Jennie សមាជិកក្រុមចម្រៀងនារី BLACKPINK ជាមួយនឹង តារាចម្រៀងស្រីជើងចាស់ វ័យ៣០ឆ្នាំ កញ្ញា BoA ដោយថ្មីៗនេះ អ្នកគាំទ្រចាប់អារម្មណ៍ឃើញថា អ្នកទាំងពីរបានស្លៀករ៉ូបម៉ូតតែមួយ ប៉ុន្តែបើនិយាយពីសម្រស់វិញមិនចាញ់គ្នាប៉ុន្មាននោះទេ។

គួរឲ្យដឹងថា ឈុតដែលអ្នកទាំង២ស្លៀក ជាប្រភេទរ៉ូប Mini dress ទាន់សម័យ ប៊្រេន Saint Laurent ដោយឈុតនេះមានតម្លៃរហូតដល់ទៅ ៤,៩៩០ដុល្លារឯណោះ។ 

Mini dress ទាន់សម័យ ប៊្រេន Saint Laurent ដោយឈុតនេះមានតម្លៃរហូតដល់ទៅ ៤,៩៩០ដុល្លារ

យ៉ាងណាមិញ កញ្ញា BoA បានស្លៀកឈុតនេះជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត អមជាមួយនឹងបបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅ សម្រាប់ថតនៅក្នុងវីដេអូចម្រៀងថ្មី របស់ខ្លួនចំណងថា “Camo” ដែលនឹងគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ។

BoA បានស្លៀកឈុតនេះ សម្រាប់ថតនៅក្នុងវីដេអូចម្រៀងថ្មី របស់ខ្លួនចំណងថា “Camo”

ដោយឡែកក្រឡេកមក តារាស្រីវ័យក្មេង Jennie វិញម្តង នាងបានស្លៀកឈុតនេះ អំឡុងពេលថតដាក់ទស្សនាវដ្តី Dazed Korea តាំងពីខែមេសាមកម៉្លេះ។

Jennie ស្លៀកឈុតនេះអំឡុងពេលថតម៉ូតដាក់គ្របមុខឲ្យទស្សវដ្តី Dazed Korea

តួយ៉ាង ក្រោយពីទស្សនារូបភាព របស់តារាស្រីទាំងពីររូបនេះហើយ ពិតជាធ្វើឲ្យអ្នកគាំទ្រពិបាកសម្រេចចិត្តមែនទែន ថាតារាស្រីរូបណាស្អាតជាងគេ ពីព្រោះមើលទៅសម្រស់អ្នកទាំងពីរ ពិតជាស្រស់ស្អាតមិនចាញ់គ្នាឡើយ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]