ថៃ៖ អតីតតារាសម្តែងស្រី អ្នកនាង ថន តារា ដែលត្រូវជា បងស្រីបង្កើតរបស់ពិធីការិនីវ័យក្មេង កញ្ញា ថន លក្ខិណា ក្រោយបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីវ័យចំណាស់ លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង កាលពីថ្ងៃ ២៦ ខែ មិថុនា ឆ្នាំ ២០១៦កន្លងទៅក៏បានចាកចេញ ទៅរស់នៅ ក្នុងប្រទេសថៃ ជាមួយនឹងស្វាមីយ៉ាងមានសេចក្តីសុខ។

ក្នុងឋានៈជាភរិយារូបស្រស់របស់លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ដែលជាមន្ត្រីរាជការ និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបផងដែរនោះ អ្នកនាង ថន តារា ក៏បានទទួលនូវក្តីស្រលាញ់ និងក្តីមេត្តាពីស្វាមីយ៉ាងខ្លាំង។ 

ជាពិសេស នាងក៏ជានារីម្នាក់ដ៏មានសំណាង ព្រោះបានស្វាមីថ្នាក់ថ្នមចិត្តមិនឱ្យទាស់នោះឡើយ និងបានរស់នៅលើគំនរមាសប្រាក់ជាច្រើនទៀតផង ហើយក៏មិនដែលឮក្រុមគ្រួសាររបស់នាងលេចរឿងរកាំរកូសជាមួយគ្នា ជារឿងធំដុំអ្វីនោះដែរ។

ធ្មេចបើកៗតែមួយភ្លែតសោះ ក៏បានមួយឆ្នាំបាត់ ដោយកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ថន តារា និងស្វាមី ក៏បានធ្វើពិធីគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំរបស់ខ្លួនផងដែរ។ 

ក្នុងនោះគេឃើញលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ក៏បានជូនកាដូជាកងដៃពេជ្រ ដ៏មានតម្លៃមួយដ៏ស្រស់ស្អាត ទៅដល់ភរិយាជាទីស្រលាញ់របស់លោកទៀតផង។

អ្នកនាង ថន តារា ក៏បានផុសរូបភាពនៅលើហ្វេសប៊ុករបស់ខ្លួន ព្រមទាំងរៀបរាប់ទាំងស្រុងដូច្នេះថា៖

«រីករាយខួបអាពាហ៍ពិពាហ៍១ឆ្នាំរបស់យើងប្ដីសំលាញ់ អគុណគ្រប់យ៉ាងដែលបងតែងតែផ្ដល់អោយអូន ទាំងក្តីស្រលាញ់ អាណិត មេត្តា និងអត់អោនអូនពិតជាទទួលបាននូវសេចក្ដីសុខនិងសុភមង្គលណាស់ ហើយក៏អរគុណ សំរាប់កាដូក្នុងពិសេសមួយនេះ I love you forever darling and happy anniversary our love good night all friends»

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖ 

ស្វាមីអ្នកនាង ថន តារា ជូនកាដូជាកងដៃពេជ្រដ៏មានតម្លៃ
កងដៃពេជ្រដែលជាកាដូនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
ការបំពាក់កងដៃពេជ្រឱ្យអ្នកនាង ថន តារា
អ្នកនាង ថន តារា និងស្វាមី
អ្នកនាង ថន តារា និងស្វាមី
អ្នកនាង ថន តារា សពះអរគុណស្វាមីក្នុងថ្ងៃគម្រប់ខួប១ឆ្នាំ
អ្នកនាង ថន តារា
អ្នកនាង ថន តារា និងស្វាមី
អ្នកនាង ថន តារា និងគ្រួសារខាងស្វាមី
អ្នកនាង ថន តារា និងស្វាមី ព្រមទាំងកូនប្រុស
អ្នកនាង ថន តារា និងភ្ញៀវកិតិ្តយសចូលរួមនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]