(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានត្រៀមបញ្ជូនកីឡាករ ៥រូប ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩-៣០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពីលោក ប៊ួយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា។

លោក ប៊ួយ សុភ័ណ្ឌ បានបញ្ជាក់ថា បេក្ខភាពត្រៀមស៊ីហ្គេមលើកនេះ រួមមានកីឡាករ សាន្ដ តុលា ប្រកួតលើភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ ហុក រ៉ាម៉ន ប្រកួតប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ ណាត់ សៀកនិន ប្រកួតប្រភេទទម្ងន់ ៥៦គីឡូក្រាម, កីឡាករ ផល សោភ័ណ្ឌ ប្រកួតប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ ហ្វីលីព ម៉ាទីន ប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម។

លោកបញ្ជាក់បន្ថែមថា ក្នុងចំណោមកីឡាករ ៥រូបខាងលើ សហព័ន្ធរំពឹងបានមេដាយយ៉ាងតិច១គ្រឿង ប៉ុន្ដែលោកមិនហ៊ានអះអាងមេដាយអ្វីនោះទេ ពិសេសគឺកីឡាករ ហ្វីលីព ម៉ាទីន តែម្ដង។

យ៉ាងណាមិញលោកក៏បានសម្តែងក្ដីបារម្ភខ្លះ ចំពោះគូប្រជែងមកពីថៃ ដែលមានធនធានកីឡាករល្អៗច្រើនផងដែរ៕

សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានត្រៀមបញ្ជូនកីឡាករ ៥រូប ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានត្រៀមបញ្ជូនកីឡាករ ៥រូប ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]