អាមេរិក៖ អ្នកប្រដាល់សញ្ជាតិអង់គ្លេសឈ្មោះ Tyson Fury បានទស្សទាយថា Conor McGregor នឹងវាយ Floyd Mayweather ឲ្យសន្លប់ ដោយប្រើពេលត្រឹម៣៥វិនាទីប៉ុណ្ណោះ ដូចដែលកីឡាករសញ្ជាតិអៀរឡង់បានធើ្វទៅលើ Jose Aldo កាលពីឆ្នាំ២០១៥ កន្លងទៅ។

គួរឲ្យដឹងដែរថា Conor McGregor ធ្លាប់វាយកីឡាករ Jose Aldo ឱ្យចុះចាញ់ដោយប្រើពេលត្រឹម១៣វិនាទីប៉ុណ្ណោះ ក្នុងការប្រកួត UFC 194 កាលពីឆ្នាំ២០១៥។ 

ទោះជាយ៉ាងណា កំពូលអ្នកប្រយុទ្ធក្នុងទ្រុងរូបនេះ នឹងត្រូវតតាំងជាមួយអ្នកប្រដាល់សកល Floyd Mayweather ដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់វិញម្ដង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ដោយការប្រកួតនឹងមានអ្នកប្រដាល់ល្បីៗឈ្មោះជាច្រើនបានផ្ដល់យោបល់ និងគិតរៀងៗខ្លួនថានរណាជាអ្នកឈ្នះរួចទៅហើយ។ 

Conor MacGregor
Conor MacGregor កាលវាយ Jose Aldo ឲ្យសន្លប់ដោយប្រើពេលត្រឹម ១៣វិនាទី ក្នុងការប្រកួត UFC 194 កាលពីឆ្នាំ២០១៥

«និយាយត្រង់ចុះ ខ្ញុំគិតថា McGregor នឹងវាយ Floyd ឲ្យដួលត្រឹមពេល៣៥វិនាទី ដូចដែលគេធើ្វទៅលើ Jose Aldo ដោយប្រើពេលត្រឹម១៣វិនាទីចឹង» Fury និយាយទៅកាន់ទូរទស្សន៍ IFL។

រូបគេបន្ដ«ខ្ញុំគិតថា McGregor និងឲ្យគេ (Floyd) ត្រឹម១ទឹកប៉ុណ្ណោះ។ វាពិតជាល្អបើ McGregor វាយ Floyd ឲ្យបែកចង្កានោះ»។  

ការប្រកួតរវាងកំពូលកីឡាករប្រដាល់របស់អាមេរិក Floyd Mayweather និងកំពូលអ្នកប្រយុទ្ធក្នុងទ្រុងនៃស្ថាប័ន UFC កីឡាករ Conor McGregor គឺជាការប្រកួតមួយដែលរកលុយបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់ ពោលគឺអាចនឹងឈានដល់ទៅ៣៨៦លានផោន (ជាង៤៩១លានដុល្លារ) ឯណោះ៕

អ្នកប្រដាល់សញ្ជាតិអង់គ្លេស Tyson Fury ថា Conor នឹងវាយ Floyd​​ ឲ្យដេកត្រឹម៣៥វិនាទី
Floyd Mayweather Vs Conor McGregor

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]