(ភ្នំពេញ)៖ តារាកំប្លែង សម្ដែង និងជាពិធីករ លោក ម៉ាដូណា កាលពីយប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គឺជាថ្ងៃខូបកំណើតគម្រប់៣៦ឆ្នាំរបស់លោក ដែលនេះ គឺជាខួបចុងក្រោយបង្អស់ ក្នុងជីវិតរបស់លោក។ ក្នុងពិធីនេះ មហាជនសង្កេតឃើញថា មានភ្ញៀវកិត្ដិយសចូលរួមជាច្រើន លើសពីការស្មានទុក ដែលភាគច្រើនសុទ្ធសឹងតែជាតារាល្បីៗទៀតផង។

លោក ម៉ាដូណា បានថ្លែងថា ការសម្រចចិត្ដប្រារព្ធធ្វើពិធីខួបកំណើត លក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំនេះ និងជាលើកចុងក្រោយ ក្នុងជិវិតរបស់លោក គឺដោយសារតែលោក ចង់ប្រកាសប្រាប់មិត្តភក្ដិថា ក្នុងពេលបន្ដបន្ទាប់នេះ លោកនឹងឈប់ធ្វើខួបកំណើតបែបនេះទៀតហើយ ក្រៅពីនេះ មកពីលោកចង់យកពេលនេះ ដើម្បីជួបជុំមិត្តសិល្បៈ និងបងប្អូនផង ព្រោះខានមានពិធីជាយូរមកហើយ។ ហេតុដូច្នេះហើយទើបលោក សម្រេចចិត្តធ្វើ៤០តុ នៅឯភោជនីយដ្ឋាន Happy Family តែម្ដង។

ម៉ាដូណា បានបន្ថែមទៀងថា ក្នុងកម្មវីធីខួបកំណើតចុងក្រោយរបស់លោកនេះ លោកនឹងគ្រងនូវសម្លៀកបំពាក់ដូចរាជនី ហើយមានអមដោយម្កុដផងដែរ ដើម្បីឲ្យសមនឹងឈ្មោះ «រាជនីកំពូលសម្រស់ម៉ាដូណា ស្រីតូចច្រឡឹងសេះសួគ៌» ដោយឈ្មោះដ៏ពីរោះនេះ លោកបានប្រសិទ្ធនាមខ្លូនឯង នៅក្នុងលិខិតអញ្ជើញ។

សូមបញ្ជាក់ថា ខួបរបស់តារាកំប្លែង ម៉ាដូណា គឺមានការរាំរែក យ៉ាងសប្បាយកុះករពីសំណាក់អ្នកសិល្បៈរួមអាជីព ជាមួយគ្នាជាច្រើន ដើម្បីទុកជាអនុស្សាវរីយ៍ល្អៗផងដែរ៕

ខួបកំណើតរបស់ តារាកំប្លែង សម្ដែង និងជាពិធីករ លោក ម៉ាដូណា
ម្សិលមិញនេះ គឺជាថ្ងៃខូបកំណើតគម្រប់៣៦ឆ្នាំរបស់ ម៉ាដូណា
លោក ម៉ាដូណា បានថ្លែងថា ការសម្រចចិត្ដប្រារព្ធធ្វើពិធីខួបកំណើត លក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំនេះ និងជាលើកចុងក្រោយ ក្នុងជិវិតរបស់លោក
ពិធីខួបកំណើតរបស់ ម៉ាដូណា
ក្នុងពិធីនេះ មហាជនសង្កេតឃើញថា មានភ្ញៀវកិត្ដិយសចូលរួមជាច្រើន លើសពីការស្មានទុក ដែលភាគច្រើនសុទ្ធសឹងតែជាតារាល្បីៗទៀតផង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា