ភ្នំពេញ, ថ្ងៃទី ២៦ មិថុនា ២០១៧៖ កាលពីឆ្នាំទៅ សាមសុងប្រចាំតំបន់អាស៊ី និង អូសេអានី បាន សម្ពោធកម្មវិធីទីផ្សារផ្តល់រង្វាន់ដល់អតិថិជន និងកម្មវិធីនៅលើទូរស័ព្ទដើម្បីគាំទ្រយុទ្ធនាការនេះ។ `«mySamsung» គឺជាកម្មវិធីមួយដែលអាចប្រើប្រាស់បានទាំងលើទូរស័ព្ទដៃ និងនៅលើអ៊ីនធឺណែត។ កម្មវិធីនេះរចនាឡើងដើម្បីជួយបើកបង្ហាញ បង្កើត គ្រប់គ្រង និងជួយឲ្យផលិតផលសាមសុង កាន់តែ ងាយស្រួលប្រើប្រាស់ វាផ្តល់នូវគន្លឹះ យ៉ាងច្រើន ព្រមទាំងជួយជ្រើសរើសកម្មវិធីល្អៗ ដោយ ប្រុងប្រយ័ត្នដល់អ្នក។

កម្មវិធី «mySamsung» មាន៧ភាសា ដែលអាចប្រើប្រាស់ក្នុង១១ប្រទេស ដែលលាតសន្ធឹងនៅក្នុងទី្វប អាស៊ីអគ្នេយ៍ និងអូសេអានី កម្មវិធីនេះក៏អនុញ្ញាត្តឲ្យអ្នកប្រើប្រាស់សាមសុងទទួលបានអត្ថប្រយោជន៍ពីដៃគូរដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួច​របស់ផលិតផលសាមសុង ឬទទួលបាននូវ អត្ថប្រយោជន៍ពីការផ្តល់ជូនពិសេស ពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀត នៅក្នុងទីក្រុង ជាកន្លែងដែលសមាជិករបស់mySamsung អាចរីករាយជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស ជាដើម។

ដោយគ្រាន់តែចូលទៅក្នុងកម្មវិធី mySamsung អ្នកនឹងអាចសិក្សាអំពីព័ត៌មានជុំវិញផលិតផលសាមសុង ដែលជាការច្នៃប្រឌិតថ្មី និងការផ្តល់ជូនពិសេសថ្មីៗ។ អ្នកក៏អាចប្រើប្រាស់កម្មវីធី mySamsung ធ្វើជាការ ណែនាំ ឬឧបករណ៍ដែលអាចឲ្យអ្នកទទួលបានប្រយោជន៍ជាច្រើន ដូចជារង្វាន់ និងឯកសិទ្ធិពិសេសពីការចុះ ឈ្មោះប្រើប្រាស់កម្មវិធីនេះ។

ជាការពិតណាស់ នៅពេលដែលទូរស័ព្ទដៃរបស់អ្នកមានបញ្ហា ដែលតម្រូវឲ្យមានការជួសជុលពី អ្នកបច្ចេកទេសរបស់យើង អ្នកអាចប្រើប្រាស់កម្មវិធី mySamsung ដោយគ្រាន់តែចុចលើស្មាតហ្វូន Galaxy របស់អ្នកដែលផ្ទុកនូវកម្មវិធីនេះ។

ម្យ៉ាងវិញទៀត អ្នកអាចប្រើ «Live Chat» ដើម្បីពិភាក្សាជាមួយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ឬគ្រាន់តែចុចលើពាក្យ «Write to us» អ្នកនឹងអាចសរសេរអ៊ីម៉ែល ព្រមទាំងភ្ជាប់មកនូវរូបថត (ប្រសិនជាចាំបាច់) នៅពេលអ្នកពន្យល់ពីបញ្ហាដែលអ្នកជួបប្រទះ។

ដោយសារតែកម្មវិធី mySamsung អាចទាញយកក្នុងទូរស័ព្ទ ឬប្រើប្រាស់បានតាមរយៈកុំព្យូទ័រ អាចជួយ ឲ្យ អ្នកងាយស្រួលក្នុងការស្វែងរកគន្លឹះ និងដំណោះស្រាយជាច្រើន ព្រមទាំងសម្បូរទៅដោយរង្វាន់ និង ការបន្ថែមជូនពិសេស ជាការតបស្នងសម្រាប់ការគាំទ្រ។ យើងសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាដៃគូ ដ៏អស្ចារ្យរបស់អ្នក។  

ការផ្តល់ជូនពិសេស បន្ទាប់ពីអ្នកប្រើប្រាស់សាមសុងជាមួយកម្មវិធី «mySamsung»
ការផ្តល់ជូនពិសេស បន្ទាប់ពីអ្នកប្រើប្រាស់សាមសុងជាមួយកម្មវិធី «mySamsung»
ការផ្តល់ជូនពិសេស បន្ទាប់ពីអ្នកប្រើប្រាស់សាមសុងជាមួយកម្មវិធី «mySamsung»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]