ភ្នំពេញ៖ Kia បានឈរនៅលើកំពូលតារាងរបាយការណ៍ប្រចាំឆ្នាំរបស់ J.D. Power ស្តីពីគុណភាពយានយន្ត ពីរឆ្នាំជាប់ៗគ្នាខណៈពេលដែលអត្រាឧស្សាហកម្ម បានឈានដល់កំណត់ត្រាថ្មីហើយ ម៉ាកយីហោក្នុងស្រុកនៅតែរក្សាតែមរបស់ខ្លួន លើគូប្រជែងបរទេស។

បញ្ហា 72 ករណីក្នុង 100 រថយន្តបានធ្វើអោយរថយន្ត Kia រក្សាទីតាំងលេខ 1 របស់ខ្លួននៅក្នុងតារាងវាយតំលៃ បើទោះបីជាមានការផ្លាស់ប្តូរលក្ខខណ្ឌវាយតំលៃនៅក្នុងឆ្នាំ 2017 ស្តីពីការសិក្សាលើគុណភាព របស់សហរដ្ឋអាមេរិកដែលរួមមានការផ្លាស់ប្តូរយ៉ាង​សំខាន់ជាមួយយីហោអាល្លឺម៉ង់និងជប៉ុនជាពិសេស Toyota និង Lexus - ដែលលតាមនៅពីក្រោយយីហោអាមេរិកនិង កូរ៉េ។

Kiaឈរនៅលេខរៀងទីមួយ នៃតារាង J.D Power របស់ US

លោក Dave Sargent អនុប្រធានក្រុមហ៊ុនផលិតរថយន្តសកលនៃក្រុមហ៊ុន J.D. Power បានថ្លែងនៅពេលចេញផ្សាយលទ្ធផលនៅក្នុងកិច្ចប្រជុំរបស់សារព័ត៌មាន Automotive នៅ Detroit ថា "ឧស្សាហកម្មនេះកំពុងមានសន្ទុះកើនឡើង ហើយពួកគេពិតជាបានកែលម្អគុណភាពនៃរថយន្តរបស់ពួកគេ"។

គួរបញ្ជាក់ផងដែលថារថយន្ត Kia ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលបាននាំចូលរថយន្ត ម៉ាក់ល្បីដូចជា៖ Hino Kia Mazda Volkswagen Bentley និង Rolls Royce ៕

រថយន្ត Kia
រថយន្ត Kia
រថយន្ត Kia
រថយន្ត Kia
រថយន្ត Kia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]