មនុស្សភាគច្រើន មានការយកចិត្តទុកដាក់លើសម្រស់ផ្ទៃមុខច្រើន និងមិនសូវជាខ្វល់ខ្វាយលើសម្រស់ដៃរបស់អ្នកឡើយ ដែលបណ្តាលឲ្យដៃងាយខ្មៅ មានស្នាមជ្រួញច្រើនជាជាងផ្ទៃមុខទៅទៀត។

ប៉ុន្តែសូមកុំបារម្ភអី! អ្នកអាចថែរក្សាសម្រស់ដៃ ឲ្យនៅស្រស់ស្អាត ក្មេងជាងវ័យបាន ដោយគ្រាន់តែអនុវត្តងាយៗជាប្រចាំ ដូចការណែនាំខាងក្រោម៖

១. លាងសម្អាតដៃឲ្យបានត្រឹមត្រូវ 

ត្រូវលាងដៃជាមួយទឹកមានសីតុណ្ហភាពក្តៅល្មម និងមិនត្រូវក្តៅពេកនោះទេ ជាពិសេស គួរប្រើក្រដាសមកជូត ល្អជាងប្រើម៉ាស៊ីនសម្ងួតដៃអេឡិចត្រូនិច

• កុំប្រើប្រាស់សាប៊ូលាងដៃញឹកញាប់ពេក ពីព្រោះវាអាចបណ្តាលឲ្យស្បែកដៃស្ងួត និងបែកស្រកា។ ជាពិសេសកុំបាញ់ទឹកអប់ មកផ្ទាល់នឹងដៃ ពីព្រោះវាអាចបណ្តាលឲ្យរលាកស្បែក រោលជាកន្ទួលផ្សេងៗបាន។

• ត្រូវលាងដៃជាមួយទឹកមានសីតុណ្ហភាពក្តៅល្មម និងមិនត្រូវក្តៅពេកនោះទេ។ ជាពិសេស គួរប្រើក្រដាសមកជូត ល្អជាងប្រើម៉ាស៊ីនសម្ងួតដៃអេឡិចត្រូនិច។

២. ពាក់ស្រោមដៃ 

នៅរាល់ពេលធ្វើកិច្ចការផ្ទះ ដូចជា លាងចាន បោសផ្ទះ ជូតផ្ទះ -ល- អ្នកក៏ត្រូវពាក់ស្រោមដៃជ័រ ដើម្បីការពារជាតិគីមីមកប៉ះនឹងស្បែកដែរ

• អ្នកត្រូវពាក់ស្រោមដៃការពារ នៅពេលមានសីតុណ្ហភាពត្រជាក់ ដើម្បីការពារខ្យល់ត្រជាក់។

• នៅរាល់ពេលធ្វើកិច្ចការផ្ទះ ដូចជា លាងចាន បោសផ្ទះ ជូតផ្ទះ -ល- អ្នកក៏ត្រូវពាក់ស្រោមដៃជ័រ ដើម្បីការពារជាតិគីមីមកប៉ះនឹងស្បែកដែរ។

• ប្រសិនបើធ្វើការងារក្នុងសួន (ដូចជាត្រូវកាយដី ដាំដំណាំ) អ្នកគួរពាក់ស្រោមដៃក្រណាត់ ទើបជាការប្រសើរ។

៣. ផ្តល់សំណើមដល់ស្បែក ជាប្រចាំ 

អ្នកគួរប្រើប្រាស់ផលិតផល ផ្តល់សំណើមស្បែកដៃផង និងមិនត្រូវលាបលើសពី ២ ដង ក្នុងមួយថ្ងៃឡើយ

• អ្នកគួរប្រើប្រាស់ផលិតផល ផ្តល់សំណើមស្បែកដៃផង  និងមិនត្រូវលាបលើសពី ២ ដងក្នុងមួយថ្ងៃឡើយ។

• ជាក់ស្តែងអ្នកក៏អាចប្រើប្រាស់ផលិតផលរក្សាសំណើម  មកដុសលាបលើក្រចកបានដែរ  ដើម្បីឲ្យដៃទាំងមូលកាន់តែមានភាពស្រស់ស្អាត។

• ត្រូវចាំថា អ្នកមិនអាចថែទាំផ្នែកខាងក្រៅបានទេ  អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនផង ដើម្បីឲ្យទឹកជួយរក្សាសុខភាពស្បែកបានល្អពីខាងក្នុងមក។

៤. ត្រូវខាត់ស្បែកផង 

បើសម្រាប់អ្នកដែលមិនសូវឧស្សាហ៍ អាចប្រើសាប៊ូដុសមុខ ឬសាប៊ូដុសខ្លួន មកដុសសម្អាតស្បែកដៃ ក៏បានដែរ

• ងាយៗដោយលាយផ្លែប័រមួយផ្លែ ជាមួយស៊ុតក្រហមមួយ  និងទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ រួចលាបលើដៃ ទុកចោល ២០ នាទី ជាការស្រេច។ អ្នកអាចអនុវត្តមួយអាទិត្យតែម្តង ក៏អាចទទួលបានលទ្ធផលជាទីគាប់ចិត្តដែរ។

• រូបមន្តមួយទៀតគឺ គ្រាន់តែលាយប្រេងអូលីវ និងស្ករសចូលគ្នា មកដុសខាត់ស្បែកដៃក៏បាន។

• បើសម្រាប់អ្នកដែលមិនសូវឧស្សាហ៍ អាចប្រើសាប៊ូដុសមុខ ឬសាប៊ូដុសខ្លួន មកដុសសម្អាតស្បែកដៃ ក៏បានដែរ។

៥. ប្រើឡេការពារកម្តៅថ្ងៃផង 

កាំរស្មីព្រះអាទិត្យ អាចបំផ្លាញស្បែករបស់អ្នកបាន ហេតុនេះ អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃ លើស្បែកដៃផង ដើម្បីការពារស្បែកឡើងខ្មៅ និងស្នាមជ្រីវជ្រួញ

• កាំរស្មីព្រះអាទិត្យ អាចបំផ្លាញស្បែករបស់អ្នកបាន ហេតុនេះ អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃ លើស្បែកដៃផង ដើម្បីការពារស្បែកឡើងខ្មៅ និងស្នាមជ្រីវជ្រួញ។

• ក្នុងករណីអ្នកចង់ឲ្យស្បែកប្រែមកសវិញ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយទឹកដោះគោឆៅ និងទឹកឃ្មុំ មួយមុខ ១ ស្លាបព្រាបាយ មកលាបលើស្បែកជាការស្រេច៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]