មនុស្សយើងប្រើប្រាស់ផលិតផលច្រើនប្រភេទណាស់ជារៀងរាល់ថ្ងៃ ហើយអ្វីដែលសំខាន់នោះ មនុស្សភាគច្រើនមិនដឹងថា របស់របរប្រើប្រាស់ក្នុងផ្ទះជាច្រើន មានថ្ងៃផុតកំណត់នោះទេ។ ហេតុនេះដើម្បីការពារសុខភាពរបស់អ្នក និងក្រុមគ្រួសារ អ្នកត្រូវដឹងពីអាយុកាលប្រើប្រាស់របស់របរទាំងនោះ។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# របស់ក្នុងផ្ទះបាយ

១. គ្រឿងទេស ( ១ ទៅ ៣ ឆ្នាំ ) ៖ គ្រឿងទេស នឹងបាត់បង់រសជាតិ និងក្លិន ប្រសិនបើទុកប្រើយូរជាងនេះ។

២. ម្សៅ ( ៦ ទៅ ១២ ខែ ) ៖ ម្សៅមានគុណភាពល្អធម្មតា អាចទុកបាន ៦ ខែ រីឯម្សៅល្អលេខមួយ អាចទុកបាន ១ ឆ្នាំ។

# របស់ក្នុងទូសម្លៀកបំពាក់

៣. អាវទ្រនាប់ ( ១ ទៅ ២ ឆ្នាំ ) ៖ អ្នកមិនត្រូវពាក់អាវទ្រនាប់ ដែលចាប់ផ្តើមយារ និងបាត់បង់ទ្រង់ទ្រាយដើមទេ ពីព្រោះវាអាចប៉ះពាល់ដល់សុដន់របស់អ្នក។

៤. ស្បែកជើងកីឡា ( ១ ឆ្នាំ ) ៖ ស្បែកជើងកីឡា ដែលរត់បានចម្ងាយពី ៤០២ គីឡូម៉ែត្រដល់ ៤៨២ គីឡូម៉ែត្រ នឹងចាប់ផ្តើមខូចខាត និងបង្កជាការឈឺចាប់ នៅពេលពាក់។

# របស់ប្រើសម្រាប់ក្មេងៗ

៥. ក្បាលដោះ ( ២ ទៅ ៥ សប្តាហ៍ ) ៖ ក្បាលដោះជ័រ ងាយដាច់រហែក និងមានមេរោគច្រើន ហេតុនេះត្រូវផ្លាស់ប្តូរថ្មីឲ្យបានទៀងទាត់។

៦. កៅអីអង្គុយក្នុងឡានសម្រាប់ក្មេង ( ៦ ទៅ ១០ ឆ្នាំ ) ៖ ពូក និងជ័ររបស់កៅអី អាចបាត់បង់ទ្រង់ទ្រាយប្រសិនបើប្រើប្រាស់យូរ។ ហេតុនេះជម្រើសល្អបំផុត គឺទិញរបស់ថ្មី ជាជាងរបស់មួយតឹក។

# របស់លើតុសម្អាង

៧. ក្រាសសិតសក់ ( ១ ឆ្នាំ ) ៖ អ្នកត្រូវសម្អាតក្រាសមួយអាទិត្យម្តង និងត្រូវដូរថ្មីចេញម្តងជារៀងរាល់ឆ្នាំ។

៨. ទឹកអប់ ( ១ ទៅ ៣ ឆ្នាំ ) ៖ ប្រេងក្រអូបក្នុងទឹកអប់ មានអាយុកាល ៣ ឆ្នាំ ប្រសិនបើរក្សាទុកដោយបិទគម្របជិត និងអាចប្រើបានរយៈពេល ២ ឆ្នាំ ប្រសិនបើរក្សាទុកដោយបើកគម្រប។

# របស់ក្នុងបន្ទប់ទឹក

៩. អេប៉ុង ( ២ សប្តាហ៍ ) ៖ វាអាចមានផ្សិត និងមេរោគកកើតច្រើន ហេតុនេះ អ្នកត្រូវតែផ្លាស់ប្តូរវាជាប្រចាំ។

១០. សំណាញ់ខាត់ស្បែក ( ៦ ខែ ) ៖ មិនខុសពីអេប៉ុងទេ គឺវាមានផ្សិតនិងមេរោគច្រើន។ ក្នុងករណី អ្នកចង់សម្លាប់មេរោគពី អេប៉ុង និងសំណាញ់ខាត់ស្បែក អ្នកអាចដាក់វាដាំក្នុងទឹកពុះ។ 

ដើម្បីការពារសុខភាពរបស់អ្នក និងក្រុមគ្រួសារ អ្នកត្រូវតែដឹងពីអាយុកាលប្រើប្រាស់ របស់របរទាំងនោះ

១១. ច្រាសដុសធ្មេញ ( ៣ ខែ ) ៖ នៅពេលដែលសរសៃច្រាស ចាបផ្តើមខូចទ្រង់ទ្រាយ អ្នកត្រូវតែផ្លាស់ប្តូរវាថ្មី។ ជាពិសេស អ្នកគួរតែទិញច្រាសថ្មី បន្ទាប់ពីកើតជំងឺគ្រុន ឬផ្តាសាយរួច ដើម្បីចៀសវាងឆ្លងមេរោគដដែលវិញ។

១២. កន្សែងពោះគោ (១ ទៅ ៣ ឆ្នាំ ) ៖ ទោះបីជាហាលស្ងួត បន្ទាប់ពីជូតសម្អាតខ្លួនរួចក៏ដោយ ក៏វាមានបាក់តេរីកកើតដែរ ហេតុនេះ អ្នកត្រូវតែផ្លាស់ប្តូរវាចេញជាប្រចាំ។

# របស់ក្នុងបន្ទប់គេង

១៣. ខ្នើយគេង ( ២ ទៅ ៣ ឆ្នាំ ) ៖ បន្ទាប់ពីគេងបាន ២ ទៅ ៣ ឆ្នាំ ខ្នើយកើយរបស់អ្នក នឹងចាប់ផ្តើមខូចទ្រង់ទ្រាយ បង្កឲ្យឈឺក នៅពេលគេង និងមានធូលីច្រើនទៀតផង។

១៤. ស្បែកជើងពាក់ក្នុងផ្ទះ ( ៦ ខែ ) ៖ វាអាចមានមេរោគផ្សិតកកើតច្រើន ហេតុនេះអ្នកត្រូវតែបោកសម្អាត និងផ្លាស់ប្តូរឲ្យបានជាប្រចាំ។

# របស់ប្រើប្រាស់ផ្សេងទៀត

១៥. បំពង់ពន្លត់អគ្គីភ័យ ( ១ ទៅ ២ ឆ្នាំ ) ៖ ក្នុងករណី ប្រសិនបើអ្នកឃើញវាមានស្នាមប្រេះ ឬកំពិតណាមួយ អ្នកត្រូវតែដូរវាចេញជាបន្ទាន់។

១៦. ព្រីភ្លើងចល័ត ( ១ ទៅ ២ ឆ្នាំ ) ៖ វាមានទំហំកំណត់ប្រើប្រាស់របស់វា ហេតុនេះវាអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើមិនធ្វើការផ្លាស់ប្តូរ។

១៧. ថ្នាំបាញ់មូស ( ២ ឆ្នាំ ) ៖ ផលិតផលកម្ចាត់មូស នឹងអស់ប្រសិទ្ធភាព ក្រោយប្រើរយៈពេល ២ ឆ្នាំ។

១៨. ផលិតផលសម្អាតផ្ទះ ( ៣ ខែ ) ៖ បន្ទាប់ពីរយៈពេល ៣ ខែ ផលិតផលមានជាតិបាស ទុកសម្រាប់សម្អាតទាំងនេះ នឹងបាត់បង់ប្រសិទ្ធភាពជាមិនខាន៕ 

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]