ភ្នំពេញ៖ ក្នុងរយៈពេលដាក់លក់មិនដល់មួយឆ្នាំផង រថយន្ត Mazda CX-9 ជំនាន់ថ្មីនេះបានទទួលនូវពានរង្វាន់ក្នុងកម្មវីធី Auto123.com Midsize SUV / Minivan ប្រចាំឆ្នាំ២០១៧ នៅក្នុងប្រទេសកាណាដា ក៏ដូចជា ពានរង្វាន់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលត្រូវបានគេឲ្យឈ្មោះថាជារថយន្ដមួយ ដែលមានភាពលេចធ្លោរជាងគេ នៅក្នុងការប្រកួតប្រជែងពានរង្វាន់រថយន្តពិភពលោកប្រចាំឆ្នាំ 2017 ។

រថយន្ត Mazda CX-9 ជំនាន់ថ្មីនេះបានទទួលនូវពានរង្វាន់ក្នុងកម្មវីធី Auto123.com Midsize SUV / Minivan ប្រចាំឆ្នាំ២០១៧

ការទទួលស្គាល់ចុងក្រោយបំផុតដែល រថយន្តម៉ាក Mazda CX-9 ទទួលបាន គឺមកពី វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពចរាចរណ៍ IIHS នៅសហរដ្ឋអាមេរិក ដែលបានវាយតម្លៃថា រថយន្ត Mazda CX-9 ជាប្រភេទរថយន្ត ដែលមានសុវត្ថិភាពខ្ពស់ជាងគេ (Top Safety Pick)។

វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពចរាចរណ៍ IIHS នៅសហរដ្ឋអាមេរិក បានវាយតម្លៃរថយន្ត Mazda CX-9 ជារថយន្ត ដែលមានសុវត្ថិភាពខ្ពស់ជាងគេ

លោក Masashi Otsuka អនុប្រធានផ្នែក R & D នៅក្រុមហ៊ុន Mazda North American Operations បាននិយាយថា៖ «យើងចង់បង្កើតរថយន្តមួយ ដែលអាចបង្កភាពរីករាយទៅដល់ គូស្វាមីភរិយា ឬ ក្រុមគ្រួសារ និងផ្ដល់ភាពងាយស្រួលទៅដល់ពួកគាត់ក្នុងការធ្វើដំណើរ ហើយ ឥឡូវនេះយើងមានមោទនភាពជាខ្លាំង ដែល វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពចរាចរណ៍ IIHS បានទទួលស្គាល់ទៅលើសុវត្ថិភាព របស់ CX-9 ហើយនេះគឺបានសរបញ្ជាក់ឲ្យឃើញពីសមិទ្ធផលរបស់ក្រុមវិស្វកម្មរបស់យើង "។

គួរបញ្ជាក់ផងដែលថារថយន្ត Mazda ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា ដែលបាននាំចូលរថយន្ត ម៉ាក់ល្បីដូចជា៖ Hino Kia Mazda Volkswagen Bentley និង Rolls Royce ។

សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកលេខ 095999599 ឬ 095999699 ឬ www.mazda.com.kh ៕  

រថយន្ត Mazda ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប
សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកលេខ 095999599 ឬ 095999699

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]