ព័រទុយហ្គាល់៖ អ្នកនាង Georgina Rodriguez ដែលជាមិត្តស្រីរបស់កីឡាករ Cristiano Ronaldo ត្រូវបានប្រភពមួយទម្លាយថា ពេលនេះនាងកំពុងពពោះកូនក្នុងផ្ទៃរយៈពេល៥ខែហើយ ប៉ុន្តែដៃគូស្នេហាមួយគូនេះ មិនទាន់ប្រកាសព័ត៌មានមានកូនជាមួយគ្នា ជាផ្លូវការនៅឡើយទេ។

ជុំវិញរឿងទាំងនេះ ត្រូវបានគេរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ របស់ Real Madrid និងគូស្នេហ៍ រំពឹងមានកូនជាមួយគ្នា បន្ទាប់ពីបានទៅធ្វើតេស្តនៅគ្លីនិកមួយ។ នេះបើយោងតាមប្រភពក្នុងស្រុក នៃប្រទេសព័រទុយហ្គាល់។

ប្រភពបានបន្ថែមឲ្យដឹងទៀតថា «ពួកគេទាំង២នាក់សប្បាយចិត្ត បន្ទាប់ពីទទួលដំណឹងនេះ។ ហើយគ្រប់គ្នាសរសើរនាង Georgina និងទំនាក់ទំនងរបស់នាងជាមួយ Ronaldo»

គួរបញ្ជាក់ដែរថា កាលពីដើមខែមិថុនាកន្លងទៅនេះ ម្តាយបង្កើតរបស់ Ronaldo ធ្លាប់ចេញមុខបដិសេធរួចម្តងហើយ ជុំវិញព័ត៌មានដែលថា មិត្តស្រីរបស់កូនប្រុសខ្លួន មានផ្ទៃពពោះ ប៉ុន្តែលើកនេះ ត្រូវបានប្រភពក្នុងស្រុក បានលើកឡើងម្តងទៀត ធ្វើឲ្យកាន់តែសង្ស័យថាជាការពិត បើទោះជាសាមីខ្លួនមិនបានចេញមុខបកស្រាយផ្លូវការយ៉ាងណាក៏ដោយ៕ 

អ្នកនាង Georgina Rodriguez ដែលជាមិត្តស្រីរបស់កីឡាករ Cristiano Ronaldo ត្រូវបានប្រភពមួយទម្លាយថា ពេលនេះនាងកំពុងពពោះកូនក្នុងផ្ទៃរយៈពេល៥ខែហើយ
ដៃគូស្នេហាមួយគូនេះ មិនទាន់ប្រកាសព័ត៌មានមានកូនជាមួយគ្នា ជាផ្លូវការនៅឡើយទេ
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ របស់ Real Madrid និងគូស្នេហ៍ រំពឹងមានកូនជាមួយគ្នា បន្ទាប់ពីបានទៅធ្វើតេស្តនៅគ្លីនិកមួយ
នាង Geogina Rodriguez និង Cristiano Jr

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]