តៃវ៉ាន់៖  ហាងម៉ាស្សាមួយកន្លែង កំពុងល្បីលើអ៊ីនធើណែត ដោយសារហាងនេះមានបម្រើសេវាកម្មដ៏ចម្លែក គឺប្រើកាំបិតប៉័ងតោជាឧបករណ៍សម្រាប់ម៉ាស្សា។

ហាងម៉ាស្សាយីហោ Ancient Art of Knife Therapy Education Centre ស្ថិតនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់  មានម្ចាស់ឈ្មោះ Hsiao Mei Fang ។ គាត់បានចាប់ផ្តើមបើកដំណើរការហាងម៉ាស្សាដ៏គួរឲ្យស្រៀវខ្លួននេះ   រយៈពេលជាង ១៣ឆ្នាំមកហើយ រីឯ សន្ទុះនៃការគាំទ្រក៏មានច្រើនដែរ។  ចំពោះតម្លៃវិញ មានចាប់ពី៣៨ដុល្លារឡើងទៅ។

អ្នកស្រី Fang ជាម្ចាស់ហាងម៉ាស្សាខាងលើ បាននិយាយថា ការម៉ាស្សារបៀបនេះ វាមានដើមកំណើតមកពីប្រទេសចិន  ហើយវាមានអាយុកាលប្រហែល ២ ៥០០ឆ្នាំមកហើយ។  កាម៉ាស្សាតាមវិធីសាស្រ្តនេះ ជួយសម្រួលដល់ថាមពលនៅខាងក្នុងខ្លួនរបស់មនុស្ស  និងថែមទាំងជួយជំរុញឲ្យពួកគេ  មានអារម្មណ៍ថាធូរស្រាល។

រាល់កាំបិតក្នុងហាងរបស់អ្នកស្រី គឺត្រូវបានផលិតឡើងមានលក្ខណៈពិសេស និងសុវត្ថិភាពបំផុត។  ដោយមិនយកកាំបិតប្រើក្នុងផ្ទះបាយធម្មតា មកប្រើប្រាស់ក្នុងសេវាកម្មម៉ាស្សាជូនដល់អតិថិជនឡើយ។

អ្នកស្រី Fang ថ្លែងថា «មានអតិថិជនជាច្រើនគិតថា វាដូចជាកំប្លែងពេកហើយ ប៉ុន្តែផ្ទុយទៅវិញពួកគេមិនទាន់យល់ច្បាស់ ពីគុណប្រយោជន៍របស់វា  ដែលនឹងជួយផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យប្រសើរឡើងយ៉ាងណានោះទេ។ ប្រសិនបើពួកគេ ធ្លាប់បានមកសាកល្បងការម៉ាស្សានេះ ពួកគេច្បាស់ជាហៅមិត្តភក្តិ មកជាបន្តបន្ទាប់ជាមិនខាន»

ជាក់ស្តែងសម្រាប់អតិថិជនដែលធ្លាប់បានអញ្ជើញមក ទទួលយកសេវាកម្មម៉ាស្សានៅហាងនេះ តែងលាន់មាត់សរសើរថា ពិតជាពិសេសនិងប្លែក ហាក់បីដូចជាមានចន្តរអគ្គីសនីកំពុងតែរត់ញ័រ ពេញដងខ្លួនរបស់ពួកគេ ជួយសម្រួលដល់សរសៃសសូងក្នុងខ្លួន ដើម្បីទទួលបានសុខភាពល្អ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

ហាងម៉ាស្សាយីហោ Ancient Art of Knife Therapy Education Centre ស្ថិតនៅក្នុងតៃប៉ិ កោះតៃវ៉ាន់
ម្ចាស់ឈ្មោះ Hsiao Mei Fang បានចាប់ផ្តើមជាមួយនឹងដំណើរការម៉ាស្សាដ៏គួរឲ្យស្រៀវខ្លួននេះ បានរយៈពេលជាង១៣ឆ្នាំមកហើយ
ចំពោះតម្លៃក្នុងការសម្រួលសរសៃម៉ាស្សាម្តង គឺចាប់ពី៣៨ដុល្លារឡើងទៅ
អ្នកស្រី Fang ជាម្ចាស់ហាងម៉ាស្សាខាងលើ បាននិយាយថា ការព្យាបាលនេះគឺមានដើមកំណើតមកពីប្រទេសចិន ហើយវាមានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ
កាម៉ាស្សាតាមវិធីសាស្រ្ត ជួយសម្រួលថាមពលនៅខាងក្នុងខ្លួនរបស់មនុស្ស និងថែមទាំងជួយជំរុញឲ្យពួកគេ មានអារម្មណ៍ថាធូរស្រាលផងដែរ
រាល់កាំបិតក្នុងហាងរបស់អ្នកស្រី គឺត្រូវបានផលិតឡើងមានលក្ខណៈពិសេស និងសុវត្ថិភាពបំផុត

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]