យោងតាម គេហទំព័រ Dap ព្រះរាជសារចុងក្រោយរបស់ព្រះអង្គមាន៣ចំណុច ដូចខាងក្រោម៖

១. ព្រះអង្គបញ្ជាក់លុបចោល ព្រះរាជបណ្តាំមុនៗ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនឲ្យគេបូជាព្រះសពរបស់ព្រះអង្គ។

២. នៅពេលដែលព្រះអង្គសោយទិវង្គត់ ព្រះអង្គផ្តាំឲ្យមាន ការរៀបចំពិធីបូជាព្រះសពរបស់ព្រះអង្គ នៅលើវាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ។

៣. មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលឲ្យដឹងថា អដ្ឋិធាតុរបស់ព្រះអង្គ នឹងត្រូវលាងសម្អាតហើយ ដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជា នៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។

សម្តេចឪនរោត្តម សីហនុក៏បានមានព្រះរាជឱង្កាបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែសោយទិវង្គតព្រះអង្គសូម ឲ្យគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]