អ្នកប្រហែលជាគិតថា គ្មានអ្វីដែលអ្នកដឹងច្បាស់ជាងរាងកាយខ្លួនឯងនោះទេ ប៉ុន្តែជាក់ស្តែងរាងកាយរបស់មនុស្សយើងម្នាក់ៗ  មានភាពស្មុគ្រស្មាញ  និងអាថ៌កំបាំងច្រើនណាស់  សូម្បីអ្នកជំនាញដែលជាវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្រ្ត ក៏ដឹងមិនអស់ដែរ។

ហេតុនេះយើងនឹងលើកយកចំនុចមួយចំនួន ទាក់ទងនឹងរាងកាយមនុស្ស ដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល បន្ទាប់ពីអានរួច។ ចង់ដឹងថាយ៉ាងណាខ្លះ  សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១. ស្នាមក្រយ៉ៅ ដែលមានលើអណ្តាត គឺមានភាពខុសៗគ្នាគ្រប់មនុស្សទាំងអស់ ដូចជាស្នាមក្រយ៉ៅម្រាមដៃដែរ។ 

ស្នាមក្រយ៉ៅ ដែលមានលើអណ្តាត គឺមានភាពខុសៗគ្នាគ្រប់មនុស្សទាំងអស់ ដូចជាស្នាមក្រយ៉ៅម្រាមដៃដែរ

២. សក់មួយសរសៃអាច ទប់ទម្ងន់ផ្លែប៉ោម មួយផ្លែបាន (ប៉ុន្តែ អ្នកវិទ្យាសាស្រ្ត មិនបានបញ្ជាក់ពីទំហំរបស់ផ្លែប៉ោមទេ)។

៣. ចំនួនបាក់តេរី ដែលមានក្នុងមាត់របស់មនុស្សម្នាក់ គឺមានចំនួនច្រើនលើសលុប ដែលស្មើនឹងចំនួនប្រជាជនពិភពលោករស់នៅផែនដីនេះ (អាចច្រើនជាងនេះទៀត)។

៤. ក្រចកដៃ ក្រចកជើង ដែលទន់ងាយបាក់ និងមានសភាពដូចជារលួយៗ គ្មានចំណិតព្រះច័ន្ទពណ៌ស បញ្ជាក់ថាក្រពេញទីរ៉ូអ៊ីតរបស់អ្នក ដំណើរការខ្លាំងហួសហេតុ មិនប្រក្រតី។

ក្រចកដៃ ក្រចកជើង ដែលទន់ងាយបាក់ និងមានសភាពដូចជារលួយៗ គ្មានចំណិតព្រះច័ន្ទពណ៌ស បញ្ជាក់ថាក្រពេញទីរ៉ូអ៊ីតរបស់អ្នក ដំណើរការខ្លាំងហួសហេតុ មិនប្រក្រតី

៥. ចរន្តខួរក្បាល មានល្បឿនប្រមាណជា ៤០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

៦. ប្រភេទឈាមរបស់មនុស្សយើង មិនមែនមានតែបួនក្រុម ដូចដែលអ្នកដឹងនោះទេ។ ជាក់ស្តែង វាមានរហូតដល់ទៅ ២៩ ប្រភេទ ដែលហៅថាជាប្រភេទ Bombay ឯណោះ ភាគច្រើនមានក្នុងខ្លួនជនជាតិជប៉ុន។

៧. ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ឈាមរបស់មនុស្សយើងអាចរត់បានចម្ងាយ ១៩,៣១២ គីឡូម៉ែត្រ។ 

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ឈាមរបស់មនុស្សយើងអាចរត់បានចម្ងាយ ១៩,៣១២ គីឡូម៉ែត្រ

៨. ប្រវែងសរុប នៃសរសៃប្រសាទទាំងអស់ ក្នុងរាងកាយរបស់មនុស្ស គឺស្មើនឹង ៧៥ គីឡូម៉ែត្រ។

៩. មនុស្សម្នាក់ អាចដកដង្ហើមបានប្រមាណជា ២ ម៉ឺនដង្ហើម ក្នុងមួយថ្ងៃ។

១០. មនុស្សសឹងតែគ្រប់គ្នាទាំងអស់លើពិភពលោក មានកូនសត្វល្អិតពិសេស លើរោមភ្នែកដែលហៅថា Demodex ។ 

មនុស្សសឹងតែគ្រប់គ្នាទាំងអស់លើពិភពលោក មានកូនសត្វល្អិតពិសេស លើរោមភ្នែកដែលហៅថា Demodex

១១. ជាក់ស្តែង ភ្នែករបស់មនុស្សយើងម្នាក់ៗ អាចធ្វើការបែងចែកពណ៌បានរហូតដល់ទៅ ១០ លានពណ៌ផ្សេងៗគ្នា ប៉ុន្តែបញ្ហាគឺ ខួរក្បាលរបស់យើង មិនអាចចាំទាំងអស់បាន។

១២. ត្រចៀកទាំងសងខាង របស់យើងម្នាក់ៗបន្តលូតលាស់ជាប់រហូតពេញមួយជីវិត ជាមួយនឹងល្បឿនលូតលាស់សឹងមិនគួរឲ្យជឿ ដែលស្មើនឹង ១ ភាគ ៤ នៃមួយមីលីម៉ែត្រ ក្នុងមួយឆ្នាំ។

១៣. ក្នុងមួយឆ្នាំ បេះដូងរបស់អ្នក លោតបានចំនួន ៣៥ លានដង។ 

ក្នុងមួយឆ្នាំ បេះដូងរបស់អ្នក លោតបានចំនួន ៣៥ លានដង

១៤. ជារៀងរាល់ថ្ងៃ រាងកាយរបស់មនុស្សម្នាក់ៗ បាត់បង់កោសិកាស្បែកប្រមាណជា ១ លានកោសិកា ដែលបរិមាណនេះស្មើនឹង ២ គីឡូក្រាម ជារៀងរាល់ឆ្នាំ។

១៥. ស្បែក ១ សង់ទីម៉ែត្រការ៉េ របស់មនុស្ស មានផ្ទុកសរសៃប្រសាទរំញោចការឈឺចាប់ ចំនួនជាង ១០០ ឯណោះ។

១៦. មនុស្សប្រុស មានរសអណ្តាត លើផ្ទៃអណ្តាតតិចជាង មនុស្សស្រី។

១៧. ជាមធ្យម មនុស្សម្នាក់ ទទួលទានអាហារប្រមាណជា ៣៥ តោន ក្នុងមួយជីវិត។ 

ជាមធ្យម មនុស្សម្នាក់ ទទួលទានអាហារប្រមាណជា ៣៥ តោន ក្នុងមួយជីវិត

១៨. ក្នុងមួយជីវិតរបស់មនុស្សម្នាក់ គ្រាន់តែសរុបការព្រិចភ្នែក គឺចំណាយពេលខាតអស់ ៥ ឆ្នាំបាត់ទៅហើយ។

១៩. ក្នុងខួរក្បាលរបស់មនុស្សយើង មានប្រតិកម្មគីមីប្រមាណជា ១០០,០០០ ប្រតិកម្មកើតឡើង នៅរៀងរាល់វិនាទី។

២០. បើនិយាយពីល្បឿនកណ្តាស់ របស់មនុស្សម្នាក់ៗវិញ គឺស្មើនឹង ១៦០ គីឡូម៉ែត្រ ក្នុងម៉ោងឯណោះ។

ការញញឹម អាចកម្រើកបាន សាច់ដុំមុខបាន ១៧ សាច់ដុំ ហេតុនេះ សូមញញឹមឲ្យបានច្រើនទើបជាការល្អ

២១. ការញញឹម អាចកម្រើកបាន សាច់ដុំមុខបាន ១៧ សាច់ដុំ ហេតុនេះ សូមញញឹមឲ្យបានច្រើនទើបជាការល្អ។

២២. ច្រមុះ របស់មនុស្សម្នាក់ៗ អាចចងចាំក្លិនដល់ទៅ ៥០,០០០ ក្លិនខុសៗគ្នា។

ច្រមុះ របស់មនុស្សម្នាក់ៗ អាចចងចាំក្លិនដល់ទៅ ៥០,០០០ ក្លិនខុសៗគ្នា

២៣. ក្នុងមួយជីវិត មនុស្សម្នាក់ៗ អាចផលិតទឹកមាត់បាន ប្រមាណជា ២៣,៦៦០ លីត្រ។

២៤. ស្បែករបស់មនុស្សយើង គ្របដណ្តប់ទៅដោយខ្សែបន្ទាត់ជាច្រើន មានពណ៌ខុសៗគ្នា តាំងពីក្បាលដល់ចុងជើង ដែលគេហៅថាជា Blaschko’s Line និងមិនអាចមើលឃើញក្រោមពន្លឺថ្ងៃធម្មតានោះទេ។ 

ស្បែករបស់មនុស្សយើង គ្របដណ្តប់ទៅដោយខ្សែបន្ទាត់ជាច្រើន មានពណ៌ខុសៗគ្នា តាំងពីក្បាលដល់ចុងជើង ដែលគេហៅថាជា Blaschko’s Line

២៥. បុរសម្នាក់ អាចផលិតមេជីវិតថ្មីបានចំនួន ១០ លាន ជារៀងរាល់ថ្ងៃឯណោះ។

២៦. ក្រសែភ្នែករបស់មនុស្ស សុទ្ធតែមានចំនុចខ្វាក់ ប៉ុន្តែខួរក្បាលគឺជាអ្នកបំពេញ។ នេះដោយសារតែកោសិកាឆ្លុះពន្លឺ បាត់ចេញពីសរសៃប្រសាទអុបទិច ដែលឆ្លងកាត់រ៉េទីនភ្នែក។ (សាកល្បងធ្វើតេស្ត តាមរូបភាពខាងក្រោមនេះ)។ 

ក្រសែភ្នែករបស់មនុស្ស សុទ្ធតែមានចំនុចខ្វាក់

២៧. ថ្លើមរបស់មនុស្ស ជាសរីរាង្គតែមួយគត់ ដែលមានសមត្ថភាពរីកលូតលាស់ឡើងវិញដោយខ្លួនវាបាន មិនថាក្រោយពីរងការខូចខាតមួយផ្នែក ឬបន្ទាប់ពីបរិច្ចាគរួចនោះទេ (យោងទៅតាមលក្ខខណ្ឌសុខភាពដែរ)។

២៨. មនុស្សយើង អាចផលិតទឹកភ្នែកជា ៣ ប្រភេទ យោងទៅការពិនិត្យរចនាសម្ព័ន្ធទឹកភ្នែក ក្នុងមីក្រូទស្សន៍។ ដោយទឹកភ្នែកប្រភេទទី ១ ជាទឹកភ្នែកល្អ ជួយរក្សាសំណើម និងជាតិរំអិលក្នុងភ្នែក។ ទឹកភ្នែកប្រភេទទី ២ ផលិតចេញមកដោយរងការរលាកពី សារធាតុគីមី ពីខ្ទឹមបារាំង ពីការទទួលទានម្ទេស -ល-។ សម្រាប់ទឹកភ្នែកប្រភេទទី ៣ ជាទឹកភ្នែក ដែលកើតចេញមកពីអារម្មណ៍ ដូចជាភាពតានតឹង ឈឺចាប់ និងរំភើប។ 

មនុស្សយើង អាចផលិតទឹកភ្នែកជា ៣ ប្រភេទ យោងទៅការពិនិត្យរចនាសម្ព័ន្ធទឹកភ្នែក ក្នុងមីក្រូទស្សន៍

២៩. អ្នកដែលមាន ស្នាមខួចនៅចង្កេះខាងក្រោយ បង្ហាញពីសុខភាព និងជីវិតផ្លូវភេទល្អ (ងាយដល់ចំណុចកំពូល) ជាងអ្នកដែលមិនមាន។

៣០. ខួរក្បាលរបស់មនុស្សយើង បំបាត់ព័ត៌មានដែលទទួលបានពីសរសៃប្រសាទច្រើនណាស់។ ឧទាហរណ៍ ដូចជា ច្រមុះ ដែលភ្នែករបស់អ្នកអាចមើលឃើញជារៀងរាល់ថ្ងៃ ប៉ុន្តែខួរក្បាលបែរជាមិនអើពើក្នុងការបង្ហាញ។

៣១. អ្នកដែលមានរោម តាមរាងកាយច្រើន គឺច្រើនតែមានភាពវ័យឆ្លាតខ្ពស់ (IQ ខ្ពស់)៕ 

អ្នកដែលមានរោម តាមរាងកាយច្រើន គឺច្រើនតែមានភាពវ័យឆ្លាតខ្ពស់ (IQ ខ្ពស់)

ប្រភព ៖ Bright Side | Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]