បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់បានស្រេចហើយ តែត្រូវនាងតាមដល់ផ្ទះ ហើយក៏ប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។

បើតាមនារីរងគ្រោះឈ្មោះ ស្វាយ វិវឌ្ឍនៈ អាយុ២៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ បានឲ្យដឹងថា ខណៈនាងកំពុងជិះម៉ូតូម្នាក់ឯង នៅខាងមុខបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្រាប់តែ ជនសង្ស័យជិះម៉ូតូ ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-6091 មកឆក់យកកាបូបស្ពាយរបស់នាងពីក្រោយ ហើយជិះម៉ូតូគេចខ្លួនទៅតាមផ្លូវលំ ដោយនៅពេលនោះ នាងបានជិះម៉ូតូ តាមពីក្រោយរហូតស្គាល់ទីតាំង ដែលជនសង្ស័យលាក់ខ្លួន គឺស្ថិតនៅក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ទើបនាងបានទៅដាក់ពាក្យ ប្តឹងតែម្តង ។

ក្រោយទទួលបណ្ដឹងពីនារីរងគ្រោះ កម្លាំងនគរបាល បានចុះប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ព្រមទាំងបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុះ ឆៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពឆក់ពិតប្រាកដ ដោយក្នុងកាបូបស្ពាយនោះ មានកាបូបដាក់លុយ ចំនួនមួយ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone 6plus ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសម្ភារ ដែលឆក់បានត្រូវ ប្រគល់ឲ្យនារីរងគ្រោះវិញ ៕

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់បានស្រេចហើយ តែត្រូវនាងតាមដល់ផ្ទះ ហើយក៏ប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់បានស្រេចហើយ តែត្រូវនាងតាមដល់ផ្ទះ ហើយក៏ប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]