ភ្នំពេញ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៧, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខបានរៀបចំ កម្មវិធីប្រគល់បណ្ណាល័យដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់នៅក្នុង សាលាបឋមសិក្សាត្រពាំងកក់ ភូមិអង្គក្រលាញ់ ឃុំជាងទង ស្រុកតាំកក់ ខេត្តតាកែវ។ បន្ថែមពីនេះដែរ ក៏មានការប្រគល់ជូននូវបន្ទប់ទឹកចំនួន៥ទៅដល់គ្រួសារដែរទីទាល់ក្រផងដែរ។

លោក ហេង ហួន ប្រធានសាខាចតុមុខ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ បានឲ្យដឹងថា៖ យើងចង់ចែករំលែកនូវសេចក្តីស្រលាញ់ លើការសិក្សាអប់រំ ដោយប្រមែប្រមូល យកសៀវភៅអានចាស់ៗមកប្រើសារជាថ្មី ហើយធ្វើការបរិច្ចាគទៅឱ្យបណ្ណាល័យក្នុងសហគមន៍។

ប្រគល់បណ្ណាល័យដែលជួសជុលហើយ ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ

គោលដៅនៃគម្រោងនេះ គឺដើម្បីផ្សព្វផ្សាយនូវគុណសម្បត្តិនៃអក្ខរកម្ម និង ការអប់រំ ក៏ដូចជាដើម្បីយកសៀវភៅអានចាស់ៗមកប្រើប្រាស់ជាថ្មីតាមរយៈការចែកចាយសៀវភៅទាំងនោះទៅកាន់់ក្មេងៗដែលមានទេពកោសល្យ ដែលកំពុងជួបនូវបញ្ហាកង្វះសៀវភៅសម្រាប់អាន។ បន្ថែមលើសពីនេះ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផលប្រយោជន៍សប្បុរសធម៌ និង សិស្សដែលកំពុងជួបកង្វះខាតក្នុងតំបន់នោះផងដែរ ក៏ដូចជាដើម្បីជួយដល់ប្រជាជនដែលមានកម្រិតចំណេះដឹងទាបផងដែរ។

លោក ហេង ហួន បានបញ្ជាក់ថា៖ ដោយមានការខិតខំប្រឹងប្រែងពីសមាជិកនៃ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាចតុមុខ ទាំងអស់គ្នា ឆ្នាំនេះ យើងក៏ទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីសមាជិកនៃសភាយុវពាណិជ្ជករ អន្តរជាតិ នៅប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ីផងដែរ។

គោលដៅនៃគម្រោងនេះ គឺដើម្បីផ្សព្វផ្សាយនូវគុណសម្បត្តិនៃអក្ខរកម្ម និង ការអប់រំ ក៏ដូចជាដើម្បីយកសៀវភៅអានចាស់ៗមកប្រើប្រាស់ជាថ្មី

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយដែលប្រមូលផ្តុំ ដោយយុវពាណិជ្ជករដែលមានអាយុចន្លោះពី១៨ដល់៤០ឆ្នាំ ដែលបង្កើតឡើងនៅឆ្នាំ២០១១ ហើយបច្ចុប្បន្នមានសមាជិកសមាជិការជិត២០០នាក់។ហើយមានសាខាចំនួន៣ស្ថិតនៅក្រុងភ្នំពេញគឺសាខាចតុមុខ សាខាភ្នំពេញ និងសាខាមេគង្គ៕

ម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផលប្រយោជន៍សប្បុរសធម៌ និង សិស្សដែលកំពុងជួបកង្វះខាតក្នុងតំបន់នោះ
ប្រគល់បណ្ណាល័យដែលជួសជុលហើយ ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ
យើងទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីសមាជិកនៃសភាយុវពាណិជ្ជករ អន្តរជាតិ នៅប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី
ប្រគល់បណ្ណាល័យដែលជួសជុលហើយ ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ប្រគល់បណ្ណាល័យដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ប្រគល់បណ្ណាល័យដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ប្រគល់បណ្ណាល័យដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]