ថៃ៖ តារាសម្តែងភេទទី៣របស់ថៃ កញ្ញា Yoshi កាន់តែពេញវ័យ ពេញរូបពេញរាង គេសង្កេតឃើញថា រូបសម្រស់របស់នាង គឺកាន់តែស្រស់ស្អាតឡើងៗ ហើយបើនិយាយអំពីស្បែកវិញ សរលោង នារីៗសុំចាញ់តែម្តង។

ជាការពិតណាស់ ថ្មីៗនេះផងដែរ Yoshi ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន ដែលជាពិសេសនោះគឺអ្នកគាំទ្របុរសៗតែម្តង ស្ទើរតែមើលភ្លឹក ជាមួយនឹងសម្រស់របស់នាង នៅពេលដែលស្លៀកឈុតប៊ីគីនី បញ្ចេញសាច់សខ្ចី ជាមួយនឹងរូបរាងដ៏ស្លីមស្អាត ដូចជាមនុស្សស្រីទាំងស្រុងបែបនេះ ឃើញហើយមិនសរសើរមិនបាន។

បច្ចុប្បន្ននេះ Yoshi កំពុងតែប្រកួតប្រជែង បវរកញ្ញា Miss Tiffany Universe ឆ្នាំ២០១៧ ហើយជាពិសេស នាងក៏បានជាប់ក្នុងវគ្គ៣០នាក់ចុងក្រោយផងដែរ ដែលពេលនេះ អ្នកគាំទ្រជាច្រើន សង្ឃឹមថា នាងនឹងជាប់ក្នុងកម្មវិធីដ៏ធំមួយនេះ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរូបសម្រស់របស់តារាភេទទី៣ Yoshi​នេះ? 

Yoshi ស្លៀកឈុតប៊ីគីនី
សម្រស់Yoshi នារីសុំខ្មាស
រូប Yoshi កាលពីនៅជាក្មេងប្រុសនៅឡើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]