រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន វាយ​ទ្រម​ខ្លួន បែក​មុខមាត់ ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព ដោយ​ហៅ​ម៉ូតូ​ជិះ​ទៅ​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​មួយ​ទាំង​ព្រឹក តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ចុក​តេ​ឡេ​ពន្លត់​ម៉ាស៊ីន ។

ហេតុការណ៍​ឃាត់​ជនសង្ស័យ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលោក​ឧកញ៉ា​ឌួ​ង​ងៀប ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សី គី​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​ភូមិ​ផ្សា​រលើ ឃុំ​ផ្សារឆ្នាំង ស្រុក​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ គឹ​ម សុផល ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ តាម​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FX-៥២៨២ ។

នៅ​ពេល​ដល់​ស្តុ​ប DN តាម​ផ្លូវ​កម្ពុជា​ក្រោម ត្រូវ​ជនសង្ស័យ​ខាងលើ​ហៅ​ឲ្យ​ឌុ​ប​ទៅ​ផ្លូវ​លេខ​១៩៨៦ ក្បែរ​មន្ទីរពេទ្យ​សែន​សុខ ។ នៅ​ពេល​ទៅ​ដល់ ជនសង្ស័យ​បាន​បង្វែរ​ទិស​ដៅ​ឲ្យ​ឌុ​ប​បន្ត​ទៅ​ផ្លូវ​ឌួ​ង​ងៀប ហើយ​ជនសង្ស័យ​ឲ្យ​ឈប់ ស្រាប់តែ​វាយ​រូប​គាត់ ហើយ​ដណ្ដើម​យក​ម៉ូតូ​ជិះ​ចេញ​ទៅ ។ តាម​ម្ចាស់​ម៉ូតូ​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ជនសង្ស័យ​ជិះ​បាន​ប្រមាណ​៥០​ម៉ែត្រ ក៏​បាន​ចុក​តេ​ឡេ​ពន្លត់​ម៉ាស៊ីន​ហើយ​ស្រែក​ចោរ​ៗ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន និង​វាយ​មួយ​ដៃ​មួយ​ជើង​ពោរ​មុខ រួច​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ ចាត់ការ​តាម​ច្បាប់ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ស៊េរី​២០១៤ មួយ​គ្រឿង នៅ​ចំណុច​ខាងលើ​ម្តង​មក​ហើយ ដោយ​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​ឈ្មោះ សេក ប្រឹង អាយុ​៥៦​ឆ្នាំ មុខរបរ​រត់​ឌុ​ប បណ្តាល​ឲ្យ​បែកក្បាល​ផ្នែក​ខាង​មុខ ដួល​សន្លប់​ប្លន់​យក​ម៉ូតូ​គេចខ្លួន​បាត់ និង​លើ​នេះ​ជួប​សំណាង់អាក្រក់​ត្រូវ​បាន​ចាប់ខ្លួន ៕

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន វាយ​ទ្រម​ខ្លួន បែក​មុខមាត់ ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព ដោយ​ហៅ​ម៉ូតូ​ជិះ​ទៅ​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​មួយ​ទាំង​ព្រឹក តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ចុក​តេ​ឡេ​ពន្លត់​ម៉ាស៊ីន
ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន វាយ​ទ្រម​ខ្លួន បែក​មុខមាត់ ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព ដោយ​ហៅ​ម៉ូតូ​ជិះ​ទៅ​កន្លែង​ស្ងាត់ វាយ​ប្លន់​យក​ម៉ូតូ​មួយ​ទាំង​ព្រឹក តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ចុក​តេ​ឡេ​ពន្លត់​ម៉ាស៊ីន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]