ពេជ្រមិនទាន់ឆ្នៃធំជាងគេបំផុត ដែលរកឃើញមានឈ្មោះថា Cullinan ដែលមានទំហំ ៣១០៧ ការ៉ាត់ និងទម្ងន់ ៦២១ ក្រាម ។ ប៉ុន្ដែបើប្រៀបធៀបនឹងដុំពេជ្រ ដែលទើបតែរកឃើញក្នុងលំហ ថ្មីៗនេះ ពេជ្រ Cullinan គ្មានអ្វីអស្ចារ្យទេ ។ ដុំពេជ្រធំនេះគឺជាភពមួយ ដែលមានឈ្មោះថា 55 Cancri e វិលជុំវិញ ផ្កាយមួយក្នុងក្រុមផ្កាយ Cancer ។ ភពដុំពេជ្រនេះដែលមានទំហំធំជាងភពផែនដីចំនួន ២ ដង និង ធ្ងន់ជាងផែនដី ៨ ដង។

មួយភាគបី នៃភពនេះគឺជាដុំពេជ្រសុទ្ធសាធ ដែលសរុបស្មើនឹងមាឌរបស់ភពផែនដីទាំងមូល។ ប្រិយមិត្តខ្លះច្បាស់ជាចង់បានចំណែកខ្លះនៃភពនេះ មកទុកក្នុងខ្លួន។ ប៉ុន្ដែប្រិយមិត្តត្រូវធ្វើដំណើរចម្ងាយ 368 លានលានគីឡួម៉ែត្រពីភពផែនដី និងត្រូវចំណាយពេលធ្វើដំណើរយ៉ាងតិច ៤០ ឆ្នាំក្នុងល្បឿនពន្លឺ។

ដុំពេជ្រ Cullinan បន្ទាប់ពីឆ្នៃ

ភព 55 Cancri e ដែលក្របដណ្ដប់ដោយពេជ្រ

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]