ជាការពិតណាស់ រាល់ពេលដែលដុសធ្មេញរួចអ្នកប្រាកដជា យកទឹកមកខ្ពុរមាត់សម្អាតចេញ ប៉ុន្តែបើយោងទៅតាមអ្នកជំនាញ ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញរួចនេះ  អាចរារាំងមិនឲ្យធ្មេញ ទទួលបានអត្ថប្រយោជន៍ពី សារជាតិហ្ល័រអ័ររ៉ាយ ពីថ្នាំដុសធ្មេញបានឡើយ។

សារជាតិហ្ល័រអ័ររ៉ាយ ជាធាតុផ្សំសំខាន់បំផុតមិនអាចខ្វះបានក្នុងថ្នាំដុសធ្មេញ។ វាជួយដល់សុខភាពមាត់ទាំងមូល ដោយពង្រឹងកាចាធ្មេញ  ការពារធ្មេញពុក  និងកាត់បន្ថយបរិមាណអាស៊ីត ជាប់នឹងធ្មេញបានថែមទៀតផង។

ជាក់ស្តែង នៅពេលដែលអ្នកលាងសម្អាតធ្មេញ ជាមួយនឹងទឹកភ្លាមៗ ក្រោយពេលដុសធ្មេញរួចនោះ ជាតិហ្ល័រអ័ររ៉ាយពីថ្នាំដុសធ្មេញ មិនអាចបញ្ចេញប្រសិទ្ធភាពរបស់វា បានទាន់ពេល ទៅលើធ្មេញបានឡើយ។ ដូច្នេះហើយ ជម្រើសដែលល្អបំផុតគឺ កុំលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញរួចឲ្យសោះ ប៉ុន្តែ ប្រសិនបើចង់លាងសម្អាត សូមប្រើទឹកបរិមាណតែបន្តិចបានហើយ។ 

បើយោងទៅតាមអ្នកជំនាញ ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញរួចនេះ អាចរារាំងមិនឲ្យធ្មេញ ទទួលបានអត្ថប្រយោជន៍ពី សារជាតិហ្ល័រអ័ររ៉ាយ ពីថ្នាំដុសធ្មេញបានឡើយ

ជាងនេះទៅទៀត Oral Health Foundation ក៏បានធ្វើការណែនាំឲ្យអ្នកទាំងអស់គ្នាដែរថាគួរតែ “ស្តោះថ្នាំដុសធ្មេញចេញ នៅពេលដុសធ្មេញរួចទៅបានហើយ និងមិនត្រូវលាងសម្អាតដោយទឹកនោះទេ”។ នេះដោយយោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញនៅទីនោះបានលើកឡើងថា ការដែលយើងមិនលាងសម្អាត ក្រោយពេលដុសធ្មេញរួចនេះ អាចធានាបានថា ជាតិហ្ល័រអ័ររ៉ាយ បានពីថ្នាំដុសធ្មេញ អាចនៅជាប់នឹងធ្មេញ និងមានប្រសិទ្ធភាពខ្ពស់ ជួយដល់ធ្មេញបានយ៉ាងយូរ។

ទន្ទឹមនឹងនោះដែរ អ្នកក៏អាចប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ផ្សំពីជាតិហ្ល័រអ័ររ៉ាយ ដើម្បីការពារដង្កូវស៊ីធ្មេញ និងធ្មេញពុកបានដែរ និងត្រូវចងចាំថា មិនត្រូវខ្ពុរមាត់បន្ថែមជាមួយទឹកស្អាតនោះទេ។

នេះជាដំបូន្មានទូទៅមួយ ដែលទន្តពេទ្យគ្រប់រូប បានធ្វើការណែនាំ ទៅកាន់អ្នកជំងឺរបស់ខ្លួន។ តែគួរបញ្ជាក់ផងដែរថា វិធីនេះល្អបំផុតសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះ រីឯកុមារដែលមិនទាន់បាក់ធ្មេញទឹកដោះ ឬធ្មេញកំណើតអស់ មិនអាចអនុវត្តវិធីមួយនេះបាននោះទេ៕ 

វិធីនេះល្អបំផុតសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះ រីឯកុមារដែលមិនទាន់បាក់ធ្មេញទឹកដោះអស់ មិនអាចអនុវត្តវិធីមួយនេះបាននោះទេ

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]