អាមេរិក៖ ការសុំរៀបការដ៏ចម្លែកមួយ បានកើតឡើងនៅពេលដែលបុរសអាយុ ២៩ឆ្នាំម្នាក់  សារភាពចិត្តស្មោះទៅកាន់ក្មេងស្រីម្នាក់ ដែលមានអាយុទើបតែ៥ឆ្នាំ ដើម្បីឲ្យនាងនិយាយពាក្យថា “យល់ព្រម”។  វាគឺជាកាលៈទេសៈមួយដែលពោរពេញដោយភាពកក់ក្តៅបំផុត នៅពេលដែលបុរសម្នាក់នេះ ចង់ចំណាយពេលពេញមួយជីវិតជាមួយក្មេងស្រីអាយុ៥ឆ្នាំ។ 

ឈប់សិន! វាប្រហែលជាមិនមែនដូចអ្វីដែលអ្នកកំពុងគិតនោះទេ...។ តាមពិតទៅ ក្មេងស្រីតូចនោះ បានយល់ព្រមទទួលបុរសម្នាក់នេះជាឪពុកថ្មីរបស់នាង ដើម្បីឲ្យគាត់ និងម្តាយរបស់នាងមានគ្រួសារមួយដែលពេញលេញ។ រឿងហេតុមួយនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថារ៉ូមែនទិចយ៉ាងខ្លាំង។

លោក Grant Tribbett អ្នកនាង Cassandra Rescha និងកុមារី Adrianna

លោក Grant Tribbett និងអ្នកនាង Cassandra Rescha បានចាប់ផ្តើមស្គាល់គ្នា តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ ដំបូងឡើយពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ  ប៉ុន្តែយូរៗទៅពួកគេក៏បានក្លាយជាសង្សារនឹងគ្នា។  ស្រាប់តែ៧ខែក្រោយមកលោក Grant សុំនាង Cassandra រៀបការតែម្តង។

តាមពិតទៅអ្នកនាង Cassandra មានកូនស្រីម្នាក់រួចមកហើយ  ហើយនេះក៏មិនមែនជាឧបសគ្គសម្រាប់ចំណងស្នេហ៍របស់ពួកគេទាំងពីរដែរ  មានន័យថាលោក Grant ស្រឡាញ់ទាំងអ្នកនាង Cassandra ព្រមទាំងកូនរបស់នាងផងដែរ។ ហេតុដូច្នេះហើយ ទើបបានជាគាត់លុតជង្គង់សារភាពចិត្តស្មោះទៅដល់មនុស្ស ២នាក់ ក្នុងពេលតែមួយ។

ទិដ្ឋភាពដ៏រំភើបចិត្តមួយនេះ បានកើតឡើងនៅពេលដែល លោក Grant បានអញ្ជើញអ្នកនាង Cassandra និងកូនស្រីរបស់នាង Adrianna ទៅញ៉ាំអាហារពេលព្រឹក។ បន្ទាប់ពីញ៊ាំអាហារពេលព្រឹករួច ពួកគេក៏បានទៅដើរលេងនៅក្នុងសួនអភិរក្សធម្មជាតិ Ritchey Woods។

“Adrianna! តើខ្ញុំអាចក្លាយធ្វើជាឪពុករបស់អ្នកបានទេ? ខ្ញុំសន្យាថានឹងស្រឡាញ់អ្នក ការពារអ្នកអស់មួយជិវិត”

នៅពេលដែលពួកគេដើរទៅដល់ស្ពានឈើនៅកណ្តាលព្រៃនោះ លោក Grant ក៏បានលុតជង្គង់ចុះ ហើយសារភាពនូវអ្វីដែលបានលាក់ទុកនៅក្នុងចិត្តទៅកាន់ ក្មេងស្រី Adrianna។ លោក Grant បាននិយាយថា “Adrianna! តើខ្ញុំអាចក្លាយធ្វើជាឪពុករបស់អ្នកបានទេ? ខ្ញុំសន្យាថានឹងស្រឡាញ់អ្នក ការពារអ្នកអស់មួយជិវិត”។ 

ភ្លាមៗនោះ ស្រាប់តែ Adrianna មានអារម្មណ៍ថា រន្ធត់ចិត្ត និងស្រែកយំយ៉ាងខ្លាំង ហើយក៏បានយល់ព្រមតាមសំណើរ របស់ Grant និងបានអោបគ្នាយ៉ាងណែនតែម្តង។

“ខ្ញុំមានប៉ានឹងគេហើយ... ម៉ាក់! ទីបំផុត ខ្ញុំមានប៉ានឹងគេហើយ”

បន្ទាប់មកទៀត Grant ក៏បានសារភាពទៅកាន់ម្តាយរបស់ក្មេងស្រីម្តង ធ្វើឲ្យក្មេងស្រីរំភើបចិត្តណាស់ ហើយក៏បានស្រែកទាំងអារម្មណ៍រីករាយថា “ខ្ញុំមានប៉ានឹងគេហើយ... ម៉ាក់! ទីបំផុត ខ្ញុំមានប៉ានឹងគេហើយ”។ ចំនែកឯអ្នកនាង Cassanda បាននិយាយទាំងអារម្មណ៍ពេញដោយក្តីស្រឡាញ់ថា “ខ្ញុំបានក្លាយជាសាក្សីក្នុងពេលដ៏រំភើបមួយនេះ គឺមានបុរសម្នាក់ ពេញដោយភាពស្មោះត្រង់ ការស្រឡាញ់ សុំធ្វើជាឪពុករបស់កូនស្រីខ្ញុំ”។

យ៉ាងណាមិញ ហេតុការណ៍នេះ កាន់តែពិសេសដោយសារតែមានមិត្តភក្តិល្អមួយរូបរបស់ពួកគេឈ្មោះថា Mandi Gilliland បានពួននៅជិតៗនោះ ដើម្បីថតសកម្មភាពដ៏រ៉ូមែនទិចនេះ៕

តើអ្នកគិតយ៉ាងណាដែរ ចំពោះការសារភាពចិត្តស្មោះរបស់បុរសម្នាក់នេះ?

“ខ្ញុំបានក្លាយជាសាក្សីក្នុងហេតុការណ៍ដ៏រំភើបមួយនេះ គឺមានបុរសមួយរូប ពេញដោយភាពស្មោះត្រង់ ការស្រឡាញ់ សុំធ្វើជាឪពុករបស់កូនស្រីខ្ញុំ”
តើអ្នកគិតយ៉ាងណាដែរ ចំពោះការសារភាពចិត្តស្មោះរបស់បុរសម្នាក់នេះ?

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]