ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ មិថុនា កន្លងទៅ ក្រុមហ៊ុន UNITED AUTO TRADING CO.,LTD (CHEVROLET CAMBODIA) បានបង្ហាញខ្លួនរថយន្តខ្នាតតូចសេរីថ្មី ម៉ូឌែល Cruze និង រថយន្តខ្នាតមធ្យមម៉ូឌែល Malibu ដើម្បីណែនាំជូនប្រជាជនកម្ពុជា។

រថយន្តស៊េរីចុងក្រោយទាំងពីរម៉ូឌែលនេះ ទទួលបានការឆ្លើយតបវិជ្ជមានយ៉ាងខ្លាំងក្រោយការបង្ហាញខ្លួននៅក្នុងប្រទេស កូរ៉េខាងត្បូង និងនៅជុំវិញសកលលោក ហើយរថយន្តទាំងពីរម៉ូឌែលនេះត្រូវបានរំពឹងទុកថា និងធ្វើឲ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងដូចគ្នាដែរ។

ជាមួយនិងរូបរាងដ៏ប្រណិតទាន់សម័យ បំពាក់ជាមួយនូវបច្ចេកវិទ្យាចុងក្រោយរួមទាំងម៉ាស៊ីនជំនាន់ថ្មីក្នុងការជួយសន្សំសំចៃសាំង។ រថយន្តស៊េរីថ្មី ម៉ូឌែល Cruze និង Malibu និងលើកកំពស់ដល់ការលក់របស់ផលិតផលរថយន្ត Chevrolet នៅក្នុងទីផ្សារប្រទេសកម្ពុជា។

CHEVROLET CRUZE:

CHEVROLET CRUZE

រថយន្តស៊េរីថ្មី ម៉ូឌែល Cruze គឺជារថយន្តលក់ដាច់បំផុតរបស់ Chevorlet នៅជុំវិញពិភពលោក។

រថយន្តដ៏ប្រណិតមួយនេះ បំពាក់ដោយលក្ខណ:ពិសេសថ្មីៗ រួមមានប្រព័ន្ធសុវត្ថិភាពជាច្រើន ក៏ដូចជា ប្រព័ន្ធបច្ចេកវិទ្យាកម្សាន្ត Apple CarPlay & Android Auto ដោយគួបផ្សំផ្នែកខាងក្នុងធំទូលាយផ្តល់នូវផាសុកភាព។ យើងសង្ឃឹមយ៉ាងម៉ុតមាំថារថយន្តម៉ូឌែល Cruze ស៊េរីថ្មីមួយនេះនឹងជារថយន្តនាំមុខគេផ្នែករថយន្តខ្នាតតូចនៅលើទីផ្សា។

ជាមួយនិងបច្ចេកវិទ្យាម៉ាស៊ីន Turbocharged Direct Injection ជំនាន់ថ្មីផ្តល់នូវកំលាំងសេះរហូតទៅដល់ 150bhp ដោយប្រើប្រអប់លេខអូតូ 6លេខ ជួយកាត់បន្ថយការប្រើប្រាស់សាំងត្រឹមតែ 6.5លីត្រ ក្នុង 100km ។ ព្រមជាមួយបច្ចេកវិទ្យា STOP/START ក្នុងការជួយកាត់បន្ថយការប្រើប្រាស់សាំងសំរាប់បើកបរក្នុងទីក្រុង។

អ្វីដែលកាន់តែពិសេសទៀតនោះ ម៉ាស៊ីនជំនាន់ថ្មីផ្គួបផ្សំ និងតួររថយន្តត្រូវបានសម្រួលទម្ងន់ប្រហែល 110kg ដែលរួមចំនែកដល់ការធ្វើឲ្យម៉ាស៊ីនកាន់តែខ្លាំង និងស្ទុះជាងមុន ចំនែកការបង្កើនល្បឿនចាប់ពីកុងទ័រ 0 ទៅ 100 Kmh (0-100kmh) ក្រោមរយៈពេលតែ8វិនាទីប៉ុណ្ណោះ។

“Cruze ជារថយន្តខ្នាតតូចដែលទទួលបានជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏ត្រូវបានចាត់ជារថយន្តដែលបាននែនាំអតិថិជនថ្មីៗជាច្រើននៅជុំវិញពិភពលោកសម្រាប់ Chevrolet”។

យើងនូវតែរក្សានូវគុណសម្បត្តិដើមរបស់ Cruze & Malibu និងធ្វើឲ្យកាន់តែអស្ចារ្យឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Chevrolet ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវអ្វីដែលល្អបំផុតចំពោះវត្តមានអស់រយៈពេល 5 ឆ្នាំរបស់ Chevrolet ក្នុងព្រះរាជាណាចក្រ។ ក្រុមហ៊ុនយើងខ្ញុំសូមនាំយករថយន្តធុនតូចដ៏ប្រណិតមួយនេះមកនែនាំជូនប្រជាជនកម្ពុជាគ្រប់ៗរូប។

- ការរចនាជាមួយនិងរូបរាងថ្មី:

ការរចនាដ៏ប្រណិតរបស់រថយន្ត Chevrolet ស៊េរីថ្មីម៉ូឌែល Cruze ត្រូវបានសំរិតសំរាំងយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អ្នករចនាម៉ូត ក៏ដូចជាវិស្វករដ៏ជំនាញរបស់ Chevrolet ក្នុងការដាក់រថយន្ត Cruze ដើម្បីពិសោធន៏និងបើកបរសាកល្បងក្នុងរ៉ូងខ្យល់។ បន្ទាប់ពីបានធ្វើការពិសោធន៏ លិទ្ធផលបានបង្ហាញថា Cruze ជារថយន្តខ្នាតតូចដែលមានការរចនាជារូបរាង Aerodynamic ជាងគេក្នុងចំនោមរថយន្តធុនតូចទាំងអស់ជាមួយ បរិមាណជ្រែកខ្យល់ 0.28 Coefficient (Cd=0.28) ។

រថយន្ត Cruze ស៊េរីថ្មី មានរូបរាងកាន់តែស្ព័រ និងទំនើបជាងមុន ជាមួយរូបរាងវែងជាងមុនប្រមាណ 25mm និងមានកំពស់ទាបជាងមុនប្រមាណ10mm ។ ផ្នែកខាងក្រោយមានរូបរាងរំលេចជាមួយ Integral Rear Spoiler ថ្មី ជាមួយរូបរាងបែប Aerodynamic ដែលពន្លិច និងរូបរាងគួរឲ្យទាក់ទាញ និងគ្រប់ជ្រុងជ្រោយនៃតួររថយន្តបញ្ជាក់ពីភាពរឹងមាំ។

- ប្រណិតភាពនៃការរចនាខាងក្នុងភ្ជាប់ជាមួយប្រព័ន្ធទំនាក់ទំនងដ៏ទំនើប

ការរចនាថ្មីនៃផ្នែកខាងក្នុងរបស់ Cruze មានភាពធំទូលាយជាងជំនាន់មុនដែលកាន់តែផ្តល់នូវផាសុកភាព និងភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងរបស់អ្នកបើកបរនៅពេលកំពុងធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់តាមរយៈប្រព័ន្ធ Chevrolet MyLink រួមបញ្ចូលទាំងប្រព័ន្ធបច្ចេកវិទ្យាកម្សាន្ត Apple CarPlay and Android Auto។ បច្ចេកវិទ្យានេះដំណើរការយ៉ាងរលូននៅលើអេក្រង់មានទំហំ 7អ៊ីញ ផ្តល់ភាពងាយស្រួលក្នុងការកំសាន្តជាមួយនិងដូតន្ត្រី ក៏ដូចជា កម្មវិធីបច្ចេកវិទ្យា Navigation ផងដែរ។

-រចនាបទបែប Dynamic ប្រកបដោយភាពស៊ីវីល័យ

ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ក្នុងការប្រើប្រាស់ដែកដែលមានលក្ខណៈស្រាលតែរឹងមាំខ្លាំងជាង Cruze ជំនាន់មុនរហូតដល់25% ដែលជាកត្តាក្នុងការធ្វើឲ្យម៉ាស៊ីនមាន កំលាំងស្ទុះជាងមុន ហើយរក្សាបាននូវសុវត្ថិភាព និងជំនឿចិត្តក្នុងការបើកបរ។

ផ្នែកចង្កៀងខាងមុខរបស់រថយន្ត រចនាភ្ជាប់ជាមួយនឹងប៉ាណាមុខភ្លោះ ដែលបន្ថែមនូវភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍ ព្រមជាមួយនិងប្រព័ន្ធអំពូលភ្លើងទំនើបទាន់សម័យ Projector Beam និង ចង្កៀងជាប្រភេទ LED Daytime Running Light។

- ម៉ាស៊ីន Turbo ជំនាន់ថ្មី

Chevrolet Cruze ជំនាន់ថ្មីបំពាក់នូវជាមួយនឹងម៉ាស៊ីន1.4 លីត្រ Turbocharged Direct Injection។ ម៉ាស៊ីនថ្មីនេះបង្កើតឡើងដោយសារធាតុអាលុយមីញ៉ូម ដែលធ្វើឲ្យម៉ាស៊ីនមានទំងន់ស្រាលជាងមុន សន្សំសំចៃបានខ្ពស់ ហើយប្រតិបត្តិការណ៍យ៉ាងល្អ។

បន្ថែមដោយមុខងារថ្មីបំផុត Start/Stop មុខងារនេះអាចមានលទ្ធភាពក្នុងការពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តក្នុងករណីរថយន្តឈប់រងចាំភ្លើងសញ្ញាស្តុប ហើយម៉ាស៊ីននឹងដំណើរការបញ្ឆេះដោយស្វ័យប្រវត្តវិញ ក្នុងករណីដោយអ្នកបើកបរដកជើងរបស់គាត់ចេញពីចង្កឹះហ្វ្រាំង។

- ប្រព័ន្ធសុវត្ថិភាពទំនើប និងឈានមុខ

ប្រព័ន្ធសុវត្ថិភាពដ៏ចំបងរបស់ Chevrolet Cruze គឺផ្តោតយ៉ាងសំខាន់លើតួរថយន្តដែលបានបំពាក់ជាមួយនិងបច្ចេកវិទ្យានៃការប្រើប្រាស់សារធាតុដែកដែលរឹងមាំ និងក្រាស់ជាងមុន ក្នុងគោលបំណងការពារការប៉ះទង្គិចនៅពេលមានគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើរ។

ដើម្បីបង្កើននូវសុវត្ថិភាពរថយន្ត Cruze សេរីថ្មីបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពដ៏អស្ចារ្យ ជាច្រើនដូចជា:

- Adaptive Cruise Control : ប្រព័ន្ធរក្សាគំលាតសុវត្ថិភាព និងកំណត់ល្បឿនថេរពេលកំពុងបើកបរ។

- Side Blind Spot Alert : មុខងារផ្តល់សញ្ញានៅពេលមានការជែងពីជំហៀង។

- Lane Keep Assist : ប្រព័ន្ធគ្រប់គ្រងរថយន្តបើកបរមិនឲ្យខុសគន្លងផ្លូវ។

- Lane Departure Warning : ប្រព័ន្ធផ្តល់ដំណឹងពេលរថយន្តរត់ខុសគន្លងផ្លូវ។

- Forward Collision Alert with Following Distance Indicator: ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ ជាសំលេងជាមួយនឹងភ្លើងសញ្ញា។

CHEVROLET MALIBU:

CHEVROLET MALIBU

រថយន្ដ Chevrolet Malibu ជំនាន់ថ្មីនេះ គឺជាប្រភេទរថយន្ដមួយដែលត្រូវបានរចនាឡើងឥតខ្ចោះនៅក្នុងស្រឡាយនៃប្រភេទរថយន្តធុនមធ្យមប្រកបដោយផាសុកភាពទូលាយ រូមផ្សំជាមួយនិងមុខងារសុវត្ថិភាពខ្ពស់ ដែលមិនធ្លាប់មានពីមុនមក បើប្រៀបធៀបទៅនឹងស្រឡាយនៃរថយន្តធុនមធ្យមដ៏ទៃទៀត។ ដោយបង្កើតឡើងតាមលំនាំស្ថាបត្យកម្មនាយុគសម័យទំនើប ។ រថយន្ត Chevrolet Malibu ថ្មីនេះមានប្រវែងវែងជាងមុន 60mm ជាមួយនឹងការបង្កើតបន្ថែមនៅប្រវែងចន្លោះពីផ្លួវមុខទៅផ្លូវខាងក្រោយប្រវែង 93mm បើធៀបទៅនឹងរថយន្តម៉ូឌែលនេះជំនាន់មុន។ ការបង្កើតថ្មីនេះបានធ្វើឲ្យរថយន្តនេះវែងជាងគេ និងទូលាយជាងគេបង្អស់ក្នុងប្រភេទរថយន្តធុនមធ្យម។

តាមរយៈការបន្ថែមនៃភាពទូលាយ រថយន្តនេះក៏មិនអាចភ្លេចទ្បើយពីភាពរឹងមាំរបស់ខ្លួន ដោយបង្កើននូវភាពរឹងមាំបន្ថែមតាមរយៈសាច់ដែកជំនាន់ថ្មីជាមួយនិងការសម្រួលទៅលើទម្ងន់តាមរយៈបច្ចេកវិទ្យាថ្មី។

រថយន្ដ Chevrolet Malibu ថ្មីមានទម្ងន់ ស្រាលជាងមុន 130Kg ដែលធ្វើឲ្យរថយន្ដនេះ កាន់តែសន្សំសំចៃប្រេងសាំងនិងប្រតិបត្តិការណ៍ម៉ាស៊ីនកាន់តែមានប្រសិទ្ធខ្ពស់។

រថយន្ដនេះ និងធ្វើឲ្យអតិថិជនទទួលបាននៅជម្រើសដ៏ឥតខ្ចោះមួយជាមួយនិងគុណតម្លៃដែលមិនអាចប្រៀបធៀបទៅនឹងដៃគូរប្រកួតប្រជែងដ៏ទៃ

Malibu ថ្មីនេះត្រូវបានអភិវឌ្ឍន៏សារជាថ្មីយ៉ាងគ្រប់ជ្រុងជ្រោយពេញតួររថយន្ដទាំងមូល ដែលរួមបបញ្ចូលទាំងផ្នែកស្ថាបត្យកម្ម ការរចនា សន្ទុះសាច់ដែក តួរថយន្ដ ជាមួយនឹងប្រព័ន្ធសុវត្តិភាព។ លោក ណមហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Auto Trading Co., LTD បាននិយាយថា រថយន្ដនេះ និងធ្វើឲ្យអតិថិជនទទួលបាននៅជម្រើសដ៏ឥតខ្ចោះមួយជាមួយនិងគុណតម្លៃដែលមិនអាចប្រៀបធៀបទៅនឹងដៃគូរប្រកួតប្រជែងដ៏ទៃ។’’

ផ្នែកខាងក្រៅក្នុងរថយន្ដ មានភាពរលើបរលោងដោយរំលេចនៅលក្ខណៈបែបស្ព័រ ប្រកបដោយភាពល្អឯក ផ្នែកខាងមុខដោយផ្ដោតទៅតាមរចនាបថទម្រង់ដើម Chevrolet។

រថយន្ដត្រូវបានបំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃប្រភេទអំពូល LED (Day Time Running) ជាមួយនឹងស្ដុបខាងក្រោយថ្មី LED ប្រភេទ High Mounted ( CHMSL) ដែលមានអាយុកាលវែង និងមានប្រតិបត្តិការណ៏យ៉ាងល្អ។

នេះជាសំដីរបស់ លោក Stuart Noris ដែលជាថ្នាក់ដឹកនាំក្នុងការច្នៃម៉ូតរថយន្ដ GM Korea Design Director “វាពិតជាបានជម្រុញក្នុងប្រតិបត្តិការណ៏រចនាជាសកលរបស់ក្រុមហ៊ុន Chevrolet ហើយប្រាកដច្បាស់ថារថយន្ដនេះនឹងទាក់ទាញយ៉ាងខ្លាំងដល់បណ្ដាលអ្នកប្រើប្រាស់នៅទួទាំងប្រទេសកម្ពុជា។”

ប្រវែងបន្ថែមពីចន្លោះភ្លៅទាំងពីរ មុខ និងក្រោយ បានធ្វើឲ្យប្រតិបត្ដិការរបស់រថយន្ដកាន់តែល្អ ជាមួយផ្នែកខាងក្នុង និងផ្នែកខាងក្រោយកាន់តែទូលាយ និងផាសុកភាព គ្រប់ផ្នែកសុទ្ធតែប្រណិត រួមមាន ចង្កូត កង់ ប៊ូតុងចុច និងផ្នែកផ្សេងទៀត សុទ្ធតែត្រូវបានបំពេញ នូវភាពរៀបរយ ទៅតាមគោលដៅ នៃការច្នៃបង្កើតរបស់ Chevrolet។ កន្លែងដាក់ឥវ៉ាន់ មានលក្ខណៈធំទូលាយ ហើយងាយស្រួលពេលអ្នកបើកបរប្រើប្រាស់ បន្ថែមនូវកន្លែងដាក់ជើង ដែលទំនេររបស់អ្នកបើកបរឲ្យកាន់តែមានផាសុកភាព ។ ផ្នែកខាងក្រោយរបស់រថយន្ដ Malibu មានសភាពបែបស្ព័រ ហើយរឹងមាំ ទម្ងន់នៃរថយន្ដថ្មីពិតជាមានប្រសិទ្ធភាពខ្លាំងពេលបើកបរ។ ទម្រង់សាច់ដែក កាន់តែរឹងមាំខ្លាំង ដែលមានសភាពកាន់តែស្ដើងជាងមុនដែលធ្វើឲ្យគ្រោងទាំងមូលរបស់រថយន្ដរឹងមាំខ្លាំង។

រថយន្ដ Malibu បំពាក់មកជាមួយម៉ាស៊ីនថ្មីស្រឡាង 2.0 លីត្រ ជាប្រភេទម៉ាស៊ីនទែកបូដែលត្រូវបានបង្កើតឡើង ដោយការយកចិត្តទុកដាក់បំផុត ទៅតាមចក្ខុវិស័យជាក់លាក់របស់យើង។

ម៉ាស៊ីនប្រភេទនេះ 2.0 លីត្រ មានកម្លាំងរហូត២៥០សេស និង កម្លាំង៣៥០ញូ៉តុនម៉ែត្រ។ ម៉ាស៊ីនថ្មីនេះត្រូវបានធ្វើការជាមួយប្រព័ន្ធត្រួតពិនិត្យប្រអប់លេខ ដោយប្រព័ន្ធអេឡិចត្រូនិច ដែលផ្ដល់លទ្ធភាព អោយប្រអប់លេខប្រតិបត្តិការបានល្អ។

Malibu ជារថយន្ដដែលបង្កើតមកដោយកម្លាំងខ្លាំងជាងគេ ពោរពេញដោយថាមពល បើធៀបទៅនឹងប្រភេទរថយន្ដធនមធ្យមដទៃទៀត៕

រថយន្តស៊េរីចុងក្រោយទាំងពីរម៉ូឌែលនេះ ទទួលបានការឆ្លើយតបវិជ្ជមានយ៉ាងខ្លាំងក្រោយការបង្ហាញខ្លួននៅក្នុងប្រទេស កូរ៉េខាងត្បូង និងនៅជុំវិញសកលលោក
Chevrolet ជាមួយនិងរូបរាងដ៏ប្រណិតទាន់សម័យ បំពាក់ជាមួយនូវបច្ចេកវិទ្យាចុងក្រោយរួមទាំងម៉ាស៊ីនជំនាន់ថ្មីក្នុងការជួយសន្សំសំចៃសាំង
រថយន្តស៊េរីថ្មី ម៉ូឌែល Cruze និង Malibu និងលើកកំពស់ដល់ការលក់របស់ផលិតផលរថយន្ត Chevrolet នៅក្នុងទីផ្សារប្រទេសកម្ពុជា
ក្រុមហ៊ុន UNITED AUTO TRADING CO.,LTD បង្ហាញខ្លួនរថយន្តខ្នាតតូចសេរីថ្មី ម៉ូឌែល Cruze និង រថយន្តខ្នាតមធ្យមម៉ូឌែល Malibu
រថយន្តទាំងពីរម៉ូឌែលនេះត្រូវបានរំពឹងទុកថា និងធ្វើឲ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងដូចគ្នាដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]