ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវសត្វខ្សឹប នៃក្រសួងបរិស្ថាន និងអង្គការ WCS បានប្រទះឃើញកូនសត្វ ខ្សឹបចំនួន២ក្បាល ដែលទើបនឹងញាស់ នៅក្នុងតំបន់ការពារទេសភាព​ ទំនាបខាងជើងទន្លេសាប ក្នុង ខេត្តកំពង់ធំ កាលពីដើមខែមិថុនានេះ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អង្គការអភិរក្សសត្វព្រៃបានឲ្យដឹងថាសត្វខ្សឹប ឬក្ងោកទេព ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកល លោក ខណៈចំនួនរបស់វានៅលើ សាកលលោកមានតិចជាង៨០០ក្បាល។

កម្ពុជា គឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកល លោកដើម្បីអភិរក្សសត្វ ខ្សឹបនេះកុំឲ្យបាត់បង់ ខណៈ ចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។ ទីជម្រកវាល ស្មៅនៃតំបន់ ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំ គាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើន ជាងគេបង្អស់ នៅលើសាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការ រស់រានមានជីវិតរបស់ពួកវា។

លោក សន វិរៈ មន្ត្រីសមភាគីរវាងក្រសួងបរិស្ថាន និងអង្គការ WCS ទទួលបន្ទុកការងារស្រាវជ្រាវ សត្វខ្សឹប បាននិយាយថា“ក្រុមការងារ បានប្រទៈឃើញកូនសត្វខ្សឹបទាំងពីរក្បាលនេះ ពេលកំពុង បំពេញ ការងារស្រាវជ្រាវ។ យើងពិតជាមានអារម្មណ៍ត្រេកអរចំពោះវត្តមាន កូនសត្វខ្សឹបទាំងពីរនេះ ពីព្រោះ ខ្សឹបគឺជាប្រភេទរងគ្រោះជិតផុតពូជ នៅលើសាកលលោក។”

លោក សន វិរៈបន្តថា“ការការពារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកុំសត្វប្រភេទសត្វដ៏ សំខាន់មួយនេះ ផុតពូជពីលើភពផែនដី។ ខ្ញុំសំណូមពរឲ្យប្រជាសហគមន៍ និងអាជ្ញាធរ ចូលរួមការពារ សត្វខ្សឹបទាំង អស់គ្នាដើម្បីថែរក្សាសត្វខ្សឹបនេះ សម្រាប់មនុស្សជំនាន់ក្រោយបានឃើញ៕

ក្រុមការងារស្រាវជ្រាវសត្វខ្សឹប នៃក្រសួងបរិស្ថាន និងអង្គការ WCS បានប្រទះឃើញកូនសត្វ ខ្សឹបចំនួន២ក្បាល ដែលទើបនឹងញាស់ នៅក្នុងតំបន់ការពារទេសភាព​ ទំនាបខាងជើងទន្លេសាប ក្នុង ខេត្តកំពង់ធំ កាលពីដើមខែមិថុនានេះ
ក្រុមការងារស្រាវជ្រាវសត្វខ្សឹប នៃក្រសួងបរិស្ថាន និងអង្គការ WCS បានប្រទះឃើញកូនសត្វ ខ្សឹបចំនួន២ក្បាល ដែលទើបនឹងញាស់ នៅក្នុងតំបន់ការពារទេសភាព​ ទំនាបខាងជើងទន្លេសាប ក្នុង ខេត្តកំពង់ធំ កាលពីដើមខែមិថុនានេះ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]