ភ្នំពេញ៖ ថ្ងៃទី ២២ មិថុនា ២០១៧, មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ នៅសតវត្សទី២១នេះ ជីវិតរបស់មនុស្សយើង ហំព័ទ្ធទៅដោយបច្ចេកវិទ្យាព័ត៌មាន ដែលជួយធ្វើឲ្យជីវិតរបស់យើងកាន់តែងាយស្រួល។ ផលិតផលជាច្រើនបានដាក់នៅក្នុងផ្ទះ និងបំពេញការងារដោយស័្វយប្រវត្តិ ដូចជាសម្អាត និងដាំស្លជាដើម។

ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ចូលចិត្តជីវិតសាមញ្ញ និងមានរបៀប។ យើងរីករាយជាមួយបរិយាកាសមួយដែលស្រស់ស្រាយគួរឲ្យចង់សម្រាក មានពណ៌ និងរូបភាពស្រស់ស្អាតត្រជាក់ភ្នែក។ យ៉ាងហោចណាស់ យើងក៏ចង់លម្ហែអារម្មណ៍មើលទូរទស្សន៍ជាមួយក្រុមគ្រួសារយ៉ាងរីករាយនៅក្នុងផ្ទះ បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃដែរ។

ក្រុមហ៊ុនសាមសុងមានដំណោះស្រាយដើម្បីដាក់ទូរទស្សន៍នៅក្នុងផ្ទះរបស់អ្នកឲ្យមើលទៅឃើញស្អាតទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងតំណភ្ជាប់ប្រព័ន្ធ ដែលមិនមែនត្រឹមតែជាម៉ាស៊ីនធំមួយ។ នេះគឺជាការច្នៃប្រឌិតថ្មីនៃ ទូរទស្សន៍ Samsung QLED។

នេះគឺជាការច្នៃប្រឌិតថ្មីនៃ ទូរទស្សន៍ Samsung QLED

ទូរទស្សន៍ស៊េរីថ្មីនេះ ស្ថិតនៅក្នុងចំណោមទូរទស្សន៍អេក្រង់ធំជាងគេនៅក្នុងទីផ្សារ មិនថាតែអេក្រង់រាបស្មើ ឬអេក្រង់កោងឡើយ និងមានជម្រើសទំហំចាប់ពី៥៥ អ៊ីញឡើងទៅ។ ទោះបីយ៉ាងណា របៀបដែលអ្នករចនាម៉ូត ប្រើក្នុងការអភិវឌ្ឍទូរទស្សន៍ជំនាន់ថ្មី ត្រូវបានចាត់ទុកថាជាជម្រើស រវាងភាពស្រស់ស្អាតបែប អេក្រង់កោង និង អេក្រង់រាបស្មើ ដែលហាក់ដូចជាស័ក្តិសមសម្រាប់បរិយាកាសក្នុងផ្ទះបែបសម័យ។

លក្ខណៈពិសេសនៃទូរទស្សន៍សាមសុង QLED គឺជារូបភាព ស្តាយ៍ និងការរចនា Q (Q Picture, Q Style and Q Design)។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីរឿងខ្សែរប៉ាត់រប៉ាយ និងអាចតុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ប្រព័ន្ធអុបទិកនេះ អាចតភ្ជាប់គ្រប់ឧបករណ៍ទាំងអស់ ទៅនឹងទូរទស្សន៍តាមរយៈ One Connect ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការភ្ជាប់ឧបករណ៍ហ្គេម និង ឧបករណ៍ផ្សេងៗទៀត ជាមួយទូរទស្សន៍។

លក្ខណៈពិសេសនៃទូរទស្សន៍សាមសុង QLED គឺជារូបភាព ស្តាយ៍ និងការរចនា Q (Q Picture, Q Style and Q Design)

ទូរទស្សន៍សាមសុង QLED TV ទាំងអស់ បង្ហាញពីការរួមបញ្ចូលឥតខ្ចោះនៃការរចនា និងបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់របស់សាមសុង។ នៅពេលដែលអ្នកបើកមើល អ្នកនឹងមើលឃើញពណ៌ដ៏ស្រស់ស្អាតលើ អេក្រង់ទូរទស្សន៍ ដោយសារតែវាបំពាក់នូវ HDR ដែលជួយបង្កើនកម្រិតពន្លឺជួយឲ្យអ្នកប្រើប្រាស់មើលបានច្បាស់ល្អ។

មិនតែប៉ុណ្ណោះទូរទស្សន៍សាមសុង QLED TV ផ្តល់ជូននូវពន្លឺភ្លឺល្អដែលមានកម្រិតរវាង HDR1500 និង 2000 ងាយស្រួលទស្សនា មិនបង្កឲ្យឈឺភ្នែក។ ការរួមបញ្ចូលពន្លឺពណ៌ និងបច្ចេកវិទ្យាពណ៌ធ្វើឲ្យបទពិសោធន៍ទស្សនារបស់អ្នកកាន់តែល្អទ្វេដង។

ដើម្បីអបអរការឈ្នះពានរង្វាន់ QLED របស់យើង និងការទទួលស្គាល់ជាវិជ្ជមានទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗទៀតក្នុងពិភពលោក យើងបានផ្តល់ជូនឧបករណ៍បំពងសម្លេង Sound Bar (HW-MS6501/XT) និងជើងទម្រ សម្រាប់អតិថិជនទាំងទ្បាយណាដែលជាវម៉ូដែលទូរទស្សន៍ដូចជា៖ Q8C (curved) 75 អ៊ីញ Q8C 65 អ៊ីញ និង Q7F (flat) 55 អ៊ីញ ។ ការបន្ថែមជូននេះមាននៅតាមហាងទំនើបសាមសុងមួយចំនួនតែប៉ុណ្ណោះ ហើយមានសុពលភាពចាប់ពីថ្ងៃទី ០១ ដល់ ៣០ មិថុនា ២០១៧។

យើងបានផ្តល់ជូនឧបករណ៍បំពងសម្លេង Sound Bar (HW-MS6501/XT) និងជើងទម្រ សម្រាប់អតិថិជន

ស៊េរីទូរទស្សន៍សាមសុងទាំងអស់មានដាក់លក់តាមបណ្តាហាងលក់រាយនានា រួមមានទាំងផ្សារទំនើបអ៊ីអន និង ហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ អញ្ជើញមកទស្សនាឥទ្បូវនេះដើម្បីដឹងថាអេក្រង់ទូរទស្សន៍នេះ មានពណ៌ច្បាស់ល្អកម្រិតណា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនសាមសុង តាមរយៈលេខ 023-99-3232 ៕

អញ្ជើញមកទស្សនាឥទ្បូវនេះដើម្បីដឹងថាអេក្រង់ទូរទស្សន៍នេះ មានពណ៌ច្បាស់ល្អកម្រិតណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]