ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី អមដំណើរ ដោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃព្រឹក ថ្ងៃចន្ទនេះ បានយាងចាកចេញ ពីភ្នំពេញឆ្ពោះ ទៅកាន់ទីក្រុង ប៉េកាំង ដើម្បីដង្ហែរ ព្រះសព សម្តេចព្រះនរោត្តម សីហនុ មកកាន់ភ្នំពេញ វិញ។

ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំជាតិសំខាន់ៗឯទៀត បានយាងនិងធ្វើដំណើរ តាមក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ នៃកម្ពុជា ជាមួយនឹងរថយន្តដឹកកោដិមួយផងដែរ។

អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ បានសោយទីវង្គត នាវេលាម៉ោង២ទៀបភ្លឺ ម៉ោង នៅកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុង ប៉េកាំង ប្រទេសចិន ដោយជរាពាធ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]