(ភ្នំពេញ)៖ គណៈកម្ម​ការបំផ្លាញគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ រៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង១២៦គីឡូក្រាម ដែលបង្ក្រាបបានក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។

ពិធីដុតបំផ្លាញគ្រឿងញៀនដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្យនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលបន្ទុកការងារគ្រឿងញៀន,​ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ, ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ មានចំនូន​​១២៦.៣០គីឡូក្រាម គឺបង្ក្រាបបានចាប់តាំងពីឆ្នាំ២០១៦មក ហើយក្នុងយុទ្ធនាការឆ្នាំ២០១៧នេះ ចាប់បាន​១១៣គីឡូ ឃាត់ខ្លួន ៩,០០០នាក់​។​

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការនេះ ធ្លាប់បានធ្វើការដុតបំផ្លាញគ្រឿងញៀនអស់មួយចំនួនធំ ហើយបរិមាណគ្រឿងញៀននេះ ក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀនធ្វើជាជំនួញរបស់ខ្លួន ដែលបានពង្វក់ស្មារី អូសទាញដល់ជនស្លួតត្រង់ដែលបានប្រើប្រាស់ដោយបំពាន ពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ៕

ព្រឹកមិញនេះ​ គ្រឿងញៀនជិត១៣០គីឡូក្រាម ដែលបានមកពីការបង្ក្រាបកន្លងទៅ ត្រូវ​សមត្ថកិច្ចដុតបំផ្លាញចោល​​

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]