(ពោធិ៍សាត់)៖ ឈើគ្រញូងចំនួន១២០ដុំ ស្មើនឹង២២៤៨គីឡូក្រាម ដែលឈ្មួញកណ្តាលទិញពីប្រជាពលរដ្ឋ ចូលទៅកាប់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបានកម្លាំងយោធាវរៈការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគ៥ ក្នុងខេត្តពោធិ៍សាត់ បង្ក្រាបទាំងកណ្តាលអាធ្រាត្រ ខណៈកំពុងដឹកជញ្ជូនបម្រុង លោតឆ័ត្រ នាំចេញទៅក្រៅប្រទេស នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ចំណុចចំការកៅស៊ូ លោកតា៥០១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្រ្តីយោធារបស់វរៈការពារព្រំដែនលេខ៥០១ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងបានឃាត់រថយន្តកែច្នៃ១គ្រឿង បើកបរដោយឈ្មោះ រ័ត្ន ធឿក ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទុកឈើក្រញ៉ូង១២០ដុំ ស្មើនឹង២២៤៨គីឡូក្រាម។

ក្រោយពេលបង្ក្រាប កម្លាំងយោធាបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅវរៈការពារព្រំដែន៥០១ ដើម្បីកសាងសំណុំរឿងដើម្បី ចាត់ការតាមនីតិវិធីច្បាប់។

បើតាមប្រភពផ្សេងទៀត បានលួចបង្ហើបឲ្យដឹងទៀតថា វត្ថុតាងទាំងនេះត្រូវបានក្រុមសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធធ្វើជាគោលការណ៍សុំទៅព្រះរាជអាជ្ញា ដើម្បីទុកចាត់ការបន្ត តែតាមការពិតគឺយកទៅរក្សា ដើម្បីចែកគ្នាស៊ី៕

កម្លាំងយោធាវរៈការពារព្រំដែន៥០១ ក្នុងខេត្តពោធិ៍សាត់ បង្ក្រាបការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ជាង២តោន នៅស្រុកវាលវែង

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]