ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់ ​ដែល​ស្គាល់ជា​យុវជន​បន្សាប​គ្រឿងញៀន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​​ បាន​លង់ទឹក​ស្រះ​ស្លាប់​​យ៉ាង​អាណោចអាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ស្ថិត​នៅ​ខាងលិច​សួន​ស្ព័​រ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​ខ្នា ឃុ​ន្នី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ សព្វថ្ងៃ យុវ​ជន​រូប​នេះ បាន​មក​ស្នាក់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​បន្សាប​នូវ​សារធាតុ​ញៀន​។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង រួច​ជិះទូក​ទៅ​បង់​ត្រី​ ស្រាប់តែ​ធ្លាក់​ពីលើ​ទូក​ចូល​ទឹកស្រះ​លង់​ស្លាប់​តែ​ម្តង ៕

បុរស​ម្នាក់ ​ដែល​ស្គាល់ជា​យុវជន​បន្សាប​គ្រឿងញៀន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​​ បាន​លង់ទឹក​ស្រះ​ស្លាប់​​យ៉ាង​អាណោចអាធ័ម
ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​ខ្នា ឃុ​ន្នី អាយុ​៣២​ឆ្នាំ
លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង រួច​ជិះទូក​ទៅ​បង់​ត្រី​ ស្រាប់តែ​ធ្លាក់​ពីលើ​ទូក​ចូល​ទឹកស្រះ​លង់​ស្លាប់​តែ​ម្តង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]