ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលបានផ្អាកការងារសិល្បៈមួយរយៈកន្លងមកហើយនោះ ក៏បានទទួលឱកាសជាថ្មី គឺជាអ្នកតំណាងនៅក្នុងការថតស្ពតពាណិជ្ជកម្មមួយ ។
ទន្ទឹមនឹងនេះលោក គឹម សីហា ដែលជាស្វាមីរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានតាមទៅមើលថែរក្សាភរិយាជាទីស្រលាញ់របស់ខ្លួនយ៉ាងល្អផងដែរ ដោយបានធ្វើជាអ្នកថតរូបភាពឱ្យផង និងជាជំនួយការផ្ទាល់ខ្លួនជាពិសេសតែម្តង។
ជាក់ស្តែង តាំងពីសកម្មភាពថតស្ពតពាណិជ្ជកម្មថ្ងៃទី១មក លោក គឹម សីហា បានធ្វើជាអ្នកបាំងឆត្រ និងមើលថែទាំឱ្យអ្នកនាង គង់ ចាន់ស្រីមុំ ជាប់រហូត។
ហើយមកដល់ថ្ងៃទី២លោក គឹម សីហា ក៏បានធ្វើជាអ្នកកាន់កញ្ចក់ឱ្យភរិយាផាត់មុខទៀតផង។
យោងតាមហ្វេសប៊ុក របស់អ្នកនាងគង់ ចាន់ស្រីមុំ បានឱ្យដឹងយ៉ាងដូច្នេះថា៖
«នេះជាសកម្មភាពថតស្ពតថ្ងៃទីមួយ ត្រូវបានបញ្ចប់ នៅសល់ថ្ងៃទីពីរជាថ្ងៃបន្ត។មើលរាងអ្នកកាន់ឆត្រ អរគុណលោកប្តីជាទីស្រលាញ់ដែលបានយកចិត្តទុកដាក់នឹងអូនយ៉ាងពិសេស គឺថាមិនអោយគេធ្វើតែម្តងសុខចិត្តធ្វើខ្លួនឯងគ្រប់យ៉ាង (ដើម្បីអូន) រួមជាមួយនិង បងបងមិត្តភក្តិទៀតផង អរគុណចំពោះការស្រលាញ់មួយនេះខ្លាំងណាស់»។
«សកម្មភាពថតស្ពតថ្ងៃទី2 assistant VIP ជំនួយការពិសេសរបស់អូន ធ្វើជា cameraman និង អ្នកកាន់កញ្ចក់ទៀត ល្មមៗបានហើយប្តីកុំធ្វើឱ្យអូនកាន់តែលង់បងជាងនេះណា៎ ហើយបែបនេះក៏សម្រាប់តែអូនម្នាក់ដែរ អរគុណទេវតាដែលឱ្យខ្ញុំបានជួបតាប៉ិនេះ។ ជាតិមុនមិនដឹងធ្វើមុនអីទេ តែសុំឱ្យកើតជាតិណាណា ជួបតែល្អបែបនេះរហូតណា៎។
អ្នកណាក៏ធ្លាប់ធ្វើខុសដែលមែនទេ? អ្វីដែលសំខាន់ឱ្យតែមនុស្សប្រុសម្នាក់នោះចេះកែខ្លួន និងលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់គឺវាគ្រប់គ្រាន់ហើយ អូនមានក្តីសុខខ្លាំងណាស់នូវអ្វីគ្រប់យ៉ាងដែលបងកំពុងផ្តល់ឱ្យអូន»។
ទស្សនាកម្រងរូបភាពរបស់គូស្វាមីភរិយាមួយគូនេះ ដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]